តើអ្នកធ្លាប់មានអារម្មណ៍ថា ហើមមុខក្រោយពេលភ្ញាក់ពីដំណេក រៀងរាល់ព្រឹកព្រលឹមទេ? ការហើមមុខនេះមិនបង្កជាគ្រោះថ្នាក់ដល់សុខភាពអ្វីទេ គឺវាអាចស្រកមកជាធម្មតាវិញ ប៉ុន្ដែប្រសិនបើការហើមមុខរំខានដល់អ្នករយៈពេលយូរ ហើយមុខរបស់អ្នកនៅតែហើម រឺ ប៉ោងជាងមុន នោះវាអាចបណ្ដាលមកពីអ្នកប្រតិកម្ម អាលែកហ្ស៉ី ឬ បញ្ហាសុខភាពប្រចាំកាយរបស់អ្នក។

តោះ! មកដឹងពីចំណុចសំខាន់ៗ​ ដែលធ្វើឲ្យមុខរបស់អ្នកហើម៖

១) ការគេងមិនត្រឹមត្រូវ ៖ ការគេងខ្នើយខ្ពស់ពេកអាចធ្វើឲ្យសារធាតុរាវកកើតឡើងដែលបណ្ដាលមកពីសម្ពាធរបស់ខ្នើយ។ ហេតុនេះ អ្នកគួរតែគេងដោយមិនប្រើខ្នើយខ្ពស់ រឺ គេងផ្ទាល់នឹងពូកតែម្ដង និងព្យាយាមគេងផ្អៀងទៅខាងឆ្វេងទើបជាការប្រសើរ។

២) ផឹកស្រាច្រើន ៖ អ្នកអាចមានអាការៈ ឈឺក្បាល ធីងធោង ដោយសារតែការញុំាស្រាច្រើនពេក នៅពេលយប់មុនដំណេក។ ជួនកាលអាចបណ្ដាលមកពីការ ញុំាអាហារប្រៃពេក កំឡុងពេលញុំាគ្រឿងស្រវឹង ដែលបណ្ដាលឲ្យរលាករាងកាយ និង មុខ ព្រោះនៅពេលដែលយើងញុំាំប្រៃខ្លាំងពេក វាអាចធ្វើឲ្យអ្នកកើតជំងឺទឹកនោមផ្អែមផងដែរ។

៣) ការប្រែប្រួលអ័រម៉ូន ៖ ការប្រែប្រួលអ័តម៉ូនភាគច្រើនកើតលើស្រ្តី ព្រោះអាចប្រែប្រួលនៅពេលដែលមករដូវ ការអស់រដូវ ឬ ស្ត្រីមានផ្ទៃពោះ។ ប៉ុន្តែ ការ​ប្រែប្រួល​នេះ​នឹង​ត្រលប់​មក​រក​សភាព​ធម្មតា​វិញ​ នៅ​ពេល​ដែល​វដ្ដ​អ័រម៉ូន​មាន​ស្ថិរភាព​។ ចំណែកការហើមមុខរបស់ក្មេងស្រីវ័យជំទង់ គឺជាប្រាប់ឲ្យដឹងថា នេះជាសញ្ញានៃការជិតមានវដ្តរដូវលើកដំបូង។

៤) ស្រ្តេស ៖ ការស្ត្រេសក៏ជាផ្នែកមួយដែលបណ្ដាលឲ្យអ្នកហើមមុខ​ផង​ដែ​រ ប្រ​សិន​បើ​យើ​ង​ស្ត្រេ​សច្រើ​នពេក​ វា​អាច​ធ្វើ​ឲ្យ​កម្រិត​អ័រម៉ូន​ Cortisol កើន​ឡើង​ ដែលបណ្ដាល​ឲ្យ​រលាក​ពាស​ពេញ​រាង​កាយ​ ព្រម​ទាំង​ផ្ទៃមុខ​។ ដូច្នេះ​ហើយ​ ទើប​អ្នក​ដែល​ស្ត្រេ​សភាគ​ច្រើន​មានអាការៈ​ហើម​មុខ​នៅ​ពេល​ព្រឹក​ព្រលឹម​ជាញឹក​ញាប់៕

ប្រភព៖ WebMD

Telegram-Troryorng
Share.