សហព័ន្ធវ៉ូវីណាមកម្ពុជា បានជូនដំណឹងនៅលើហ្វេសប៊ុករបស់ខ្លួនថាសហព័ន្ធកីឡាវ៉ូវីណាមពិភពលោក បានអនុញ្ញាតឱ្យខ្លួនរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តការណ៍ប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ នៅកម្ពុជា នាដើមឆ្នាំ២០២៣ ពោលគឺមុនកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខនេះ។
នេះជាលើកទី៤ហើយដែលកម្ពុជា ទទួលបានសិទ្ធិរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ បន្ទាប់ពីធ្លាប់រៀបចំការប្រកួតលើកដំបូងប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី១ នៅឆ្នាំ២០១១ ក្នុងរាជធានីភ្នំពេញ ហើយលើទី២ជាការប្រកួតប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី២ នៅឆ្នាំ២០១៣ ក្នុងខេត្តសៀមរាប និងលើកទី៣ ជាការប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី៤ ឆ្នាំ២០១៥ នៅខេត្តសៀមរាប។