ដំណឹងនេះ គឺជារឿងដ៏ភ្ញាក់ផ្អើលសម្រាប់ប្រជាកសិករនៅក្នុងតំបន់អាស៊ានដែលមានសមាជិក ១០ប្រទេស ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។

បច្ចុប្បន្ននេះ ប្រទេសកម្ពុជា កំពុងតែចរចាជាមួយនឹងប្រទេសអូស្រ្តាលី ដើម្បីបញ្ជូនពលករទៅធ្វើការងារផ្នែកកសិកម្មនៅទៅទីនោះតាមរយៈ Visa កសិកម្ម អ្វីដែលកាន់តែពិសេសគឺអាចធ្វើការផ្នែកកសិកម្ម កំឡុងពេលដែលអ្នកទៅលេងបងប្អូននៅក្នុងប្រទេសនេះផងដែរ។

ទិដ្ឋការកសិកម្ម ឬ VISA កសិកម្មនេះ និងគ្រោងអនុវត្តជាផ្លូវការនៅក្នុងខែ កញ្ញា ឆ្នាំ២០២១ ប៉ុន្ដែអាចនឹងដំណើរការរហូតដល់ចុងឆ្នាំ ២០២១។ ទិដ្ឋការនេះមានសពុលភាពរយៈពេល ៣ឆ្នាំ​ ដោយមានលក្ខខ័ណ្ឌតម្រូវឲ្យត្រលប់មកប្រទេសដើមកំណើតវិញរយៈពេល ៣ខែ ក្នុង១ឆ្នាំ ខណៈដែលបច្ចុប្បន្នគេមិនទាន់កំណត់អាយុនោះទេ។ ការផ្ដល់ទិដ្ឋការកសិកម្មរបស់ប្រទេសអូស្ត្រាលីនេះគឺជា ឱកាសល្អសម្រាប់ប្រជាជនទូទៅ និង ប្រជាកិសករដែលបំណងចង់ទៅធ្វើការនៅប្រទេសអូស្ត្រាលី ដោយអាចដាក់ពាក្យទៅធ្វើការតាមរយៈទិដ្ឋការនេះ។

ដោយឡែកគំរោងនេះធ្លាប់ត្រូវបានក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា ចរចាជាមួយភាគីប្រទេសអូស្រ្តាលីតាំងពីឆ្នាំ ២០១៧ម្ល៉េះ ប៉ុន្ដែទើបតែទទួលបានភ្លើងខៀវពីរដ្ឋាភិបាលអូស្ត្រាលីថ្មីៗនេះប៉ុណ្ណោះ៕

ប្រភព៖ Australia Migration Agents

Telegram-Troryorng
Share.