ទាំងក្រុមគ្រួសារនិងអ្នកគាំទ្រ Nakom តារាកំប្លែងជើងចាស់ដ៏ល្បីឈ្មោះសុទ្ធតែពិបាកទទួលយកការពិតដែលថាលោកបានឆ្លងជំងឺកូវីដ-១៩ ហើយអាការៈធ្ងន់ធ្ងរត្រូវបញ្ជូនទៅតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងបន្ទប់ ICU តែនៅតែមិនអាចរក្សាជីវិតលោកបាន ទីបំផុតតារាល្បីរូបនេះបានស្លា.ប់នៅវ័យត្រឹម៦៣ឆ្នាំដោយសារជំងឺកូវីដ-១៩។

មច្ចុរាជបានផ្ដាច់យកជីវិ.ត Nakom កាលពីពេលវេលាព្រឹកម៉ោង ៧ និង ៣០ នាទី ក្រោយលោកមានអាការៈ Coma អវយវៈគ្រប់យ៉ាងលែងដំណើរការ ជាពិសេសជីពចរនិងសម្ពាធឈាម រាងកាយលែងមានប្រតិកម្មជាមួយនឹងថ្នាំដែលគ្រូពេទ្យបានចាក់បញ្ចូលក្នុងរាងកាយ។ ចំណែកកូនស្រីរបស់លោកបានផុសលើបណ្ដាញសង្គមរបស់ Nakom ថា៖ «ពុកបានសំរាកយ៉ាងសុខស្រួលហើយ!»។
មុនដំណឹងដ៏សោកសៅនេះ Nakom ដែលជាអ្នកជំងឺកូវីដ-១៩ មួយរូបមេរោគបានចូលទៅដល់ក្នុងសួតបណ្ដាលឱ្យសួតហើមទាំងសងខាងចំណែកតម្រងនោមគាំងមិនអាចដកដង្ហើមដោយខ្លួនឯងបានត្រូវប្រើឧកស៊ីសែននិងសុងទឹកនោមជាប់ជានិច្ច។
សារព័ត៌មានត្រយងសូមឆ្លៀតឱកាសនេះរំលែកទុក្ខចំពោះក្រុមគ្រួសារបងប្អូននិងសាច់ញាតិរបស់អ្នកជំងឺកូវីដ-១៩ ទាំងអស់ដែលបានបាត់បង់សមាជិកក្រុមគ្រួសារដោយសារជំងឺដ៏កាចសាហាវមួយនេះ៕
ប្រភព៖ Thairath