Friday, September 30 Login

ទាំង​​ក្រុម​គ្រួសារ​និង​​អ្នក​គាំទ្រ​ Nakom តារា​កំប្លែង​ជើងចាស់​ដ៏​ល្បី​ឈ្មោះ​សុទ្ធ​តែ​ពិបាក​ទទួល​យក​ការ​ពិត​ដែល​ថា​លោក​បាន​ឆ្លង​ជំងឺ​កូវីដ​-១៩ ហើយ​អាការៈ​ធ្ងន់ធ្ងរ​ត្រូវ​បញ្ជូន​ទៅ​តាមដាន​យ៉ាង​យកចិត្ត​ទុក​ដាក់​ក្នុង​បន្ទប់​ ICU តែ​នៅ​តែ​មិន​អាច​រក្សា​ជីវិត​លោក​បាន​ ទី​បំផុត​តារា​ល្បី​រូប​នេះ​បាន​ស្លា.ប់​​នៅ​វ័យ​ត្រឹម​៦៣​ឆ្នាំ​ដោយ​សារ​ជំងឺ​កូវីដ​-១៩។

មច្ចុរាជ​បាន​ផ្ដាច់​យក​ជីវិ.ត ​Nakom​​ កាល​ពី​ពេលវេលា​​ព្រឹក​ម៉ោង ​៧ ​និង ​៣០ ​នាទី​ ​ក្រោយ​លោក​មាន​អាការៈ Coma អវយវៈ​​គ្រប់យ៉ាង​លែង​ដំណើរ​ការ​ ជាពិសេស​ជីពចរ​និង​សម្ពាធ​ឈាម​ រាងកាយ​លែង​មាន​ប្រតិកម្ម​ជាមួយ​នឹង​ថ្នាំ​ដែល​គ្រូ​ពេទ្យ​បាន​ចាក់​បញ្ចូល​ក្នុង​រាងកាយ​។ ចំណែក​កូន​ស្រី​របស់​លោក​​បាន​ផុស​លើ​បណ្ដាញ​សង្គមរបស់​ Nakom ​ថា​៖ «ពុក​បាន​សំរាក​យ៉ាង​សុខ​ស្រួល​ហើយ​!»

មុន​ដំណឹង​ដ៏​សោកសៅ​នេះ​ Nakom ដែល​ជា​អ្នក​ជំងឺ​កូវីដ​-១៩ មួយ​រូប​មេរោគ​បាន​ចូល​ទៅ​ដល់​ក្នុង​សួត​បណ្ដាល​ឱ្យ​សួត​ហើម​​ទាំង​សង​ខាង​ចំណែក​តម្រងនោម​គាំង​មិន​អាច​ដក​ដង្ហើម​ដោយ​ខ្លួន​ឯង​បាន​ត្រូវ​ប្រើ​ឧកស៊ីសែន​​និង​សុង​ទឹក​នោម​ជាប់​ជានិច្ច​។

សារព័ត៌មាន​ត្រយង​​សូម​ឆ្លៀត​ឱកាស​នេះ​​រំលែក​ទុក្ខ​ចំពោះ​ក្រុម​គ្រួសារ​បងប្អូន​និង​សាច់​ញាតិ​របស់​អ្នក​ជំងឺ​កូវីដ​-១៩ ទាំង​អស់​ដែល​បាន​បាត់​បង់​សមាជិក​ក្រុម​គ្រួសារ​ដោយ​សារ​ជំងឺ​ដ៏​កាចសាហាវ​មួយ​នេះ​៕

ប្រភព៖ Thairath

Share.

Leave A Reply