ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ប្រតិកម្មទៅនឹងការប្រធានមន្ទីរពេទ្យខេត្តមង្គលបូរី ដែលប្រើប្រាស់វិធីព្យាបាលអ្នកជំងឺ តម្រូវឲ្យមានការបង់ប្រាក់មុននឹងព្យាបាល ទោះអ្នកជំងឺនោះធ្ងន់ក៏ដោយ។

ឯកឧត្តមបានសរសេរនៅលើផេករបស់ខ្លួនថា «ថ្ងៃនេះម៉ោង១០ និង០៥នាទី យប់ខ្ញុំបានបរិច្ចាកឈាមដើម្បីជួយសង្រ្គោះ លោក អិន លីអាន មានឋានន្តរសក្ត័វរសេនីយទោ ជាក្រុមការងារអង្គរក្សសម្តេចតេជោដែលបានមកបំពេញបេសកកម្ម នៅខេត្តបន្ទាយមានជ័យ ដែលត្រូវធ្វើការវះកាត់នៅមន្ទីរពេទ្យខេត្តមង្គលបូរី ហើយដែលលោកប្រធានមន្ទីរពេទ្យប្រាប់ថា ជាគោលការណ៏ត្រូវរកអ្នកឲ្យឈាមជំនួស និងបង់ថ្លៃសេវាមុនធ្វើការវះកាត់ទោះអ្នកជំងឺធ្ងន់ក៏ដោយ។»

ទាក់ទងនឹងបញ្ហាខាងលើនេះ ឯកឧត្តមបានដាក់ជាសំណួរថា តើការគ្រប់គ្រងរបៀបនេះគួរត្រូវសម្រេចយ៉ាងម៉េចចំពោះអ្នកគ្រប់គ្រងដែលមិនគិតពីក្រមសីលធម៏ និងមិនចេះចាត់ចែងការងារ ហើយមិនមែនលើកទីមួយទេ គឺច្រើនលើកហើយដែលប្រជាពលរដ្ឋតែងតែរអ៊ូរទាំលើការផ្តល់សេវារបស់មន្ទីរពេទ្យ ដែលលោកចន្ទ័ វុឌ្ឍីណាវុធ ជាប្រធាន៕

Share.