កីឡា​ការិនី Siti Rosnani Azma បាន​ក្លាយ​ជា​ជនជាតិ​សិង្ហបុរី ដំបូង​គេ​ដែល​មាន​ឈ្មោះ​ទៅ​ប្រកប​អាជីព​នៅ​​ពានរង្វាន់​បាល់ទាត់​លីគ​នារី​របស់​ជប៉ុន Women Empowerment Leagueហើយ​នាង​ជា​កីឡា​ការិនី​អាស៊ាន​ទី៣ ហើយ​ដែល​ចេញ​ទៅ​កាន់​ទឹកដី​អាស៊ី​បូព៌ា​មួយ​នេះ។

បើ​តាម​ការ​បញ្ជាក់​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​សិង្ហបុរី នៅ​ដើម​ខែ​កញ្ញា នេះ​ថា​កីឡា​ការិនី Siti Rosnani Azma នឹង​ចូលរួម​ក្នុង​​ក្រុម​បាល់ទាត់​នារី ​INAC Kobe Leonessa។ នាង​ជា​កីឡា​ការិនី​បរទេស​ទី២​ហើយ​ដែល​ចូលរួម​ក្នុង​ក្រុម​​ដែល​ប្រើប្រាស់​កីឡដ្ឋាន Noevir Stadium Kobe មួយ​នេះ​បន្ទាប់​ពី​កីឡា​ការិនី​កូរ៉េខាងត្បូង Hwang Ah-hyeon។

គិត​ត្រឹម​ពេល​នេះ​អាស៊ាន​មាន​កីឡា​ការិនី៣ រូប​ហើយ​ទៅ​ប្រកប​អាជីព​នៅ​បាល់ទាត់​នារី​ជប៉ុន គឺ​កីឡា​ការិនី ​Sarina Bolden របស់​ហ្វីលីពីន ចូលរួម​ក្រុម AS Saitama កីឡាការិនី Quinley Quezada ចូលរួម​ក្រុម​JEF United Chiba Ladies និង Siti Rosnani Azma ចូលរួម​ក្រុម ​INAC Kobe Leonessa៕

Telegram-Troryorng
Share.