ក្រុម​បាល់ទះ​បុរស​​ជម្រើស​ជាតិ​ប្រេស៊ីល ឈរ​តារាង​ចំណាត់​ថ្នាក់លេខ១ លើ​ពិភពលោក ​បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ប្រចាំ​ទ្វីប​អាមេរិក​ខាង​ត្បូង Men’s South American Volleyball Championship ជា​លើក​ទី៣៣ ​គិត​ចាប់​តាំង​ពី​ពានរង្វាន់​នេះ​បង្កើត​ឡើង​ដំបូង​ពី​ឆ្នាំ​​១៩៥១ មក។

សម្រាប់​ការ​ប្រកួត​ក្នុង​​ឆ្នាំ​២០២១ នេះ​រៀបចំ​នៅ​​ទីក្រុង Brasília ប្រទេស​ប្រេស៊ីល ដោយ​​​​មាន​ក្រុម​៥ ចុងក្រោយ​ប៉ុណ្ណោះ មាន​ម្ចាស់​ផ្ទះ​ប្រេស៊ីល អាហ្សង់ទីន ឈីលី កូឡុំប៊ី និង​ប៉េរូ។ ក្រុម​ទាំង​អស់​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​ហើយ​​ប្រេស៊ីល មាន​ពិន្ទុ​ច្រើន​ជាង​គេ​ក្រោយ​ប្រកួត​ឈ្នះ​ទាំង​៤​ប្រកួត ខណៈ​ក្រុម​អាហ្សង់ទីន ជា​ក្រុម​ជើង​ឯករង។

ពានរង្វាន់​នេះ​រៀបចំ​ឡើង​រាល់​២ឆ្នាំ​ម្តង ចំនួន​៣៤​លើក ហើយ​អាហ្សង់ទីន ឈ្នះ​ជើង​ឯក​តែ​១លើក​ប៉ុណ្ណោះ ក្រៅ​ពី​នោះ​ប្រេស៊ីល ឈ្នះ​គ្រប់​សម័យកាល​ពោល​គឺ៣៣​លើក។

អត្ថបទពាក់ព័ន្ធ៖វីដេអូ​បាល់ទះ​​ប្រេស៊ីល លើក​ពាន 2021 FIVB Volleyball Men’s Nations League

ក្នុង​នាម​ជា​ក្រុម​ជើង​ឯក​​និង​ជើង​ឯក​រង​ប្រចាំ​ទ្វីប​អាមេរិក​ខាង​ត្បូង ប្រេស៊ីល និង​អាហ្សង់ទីន មាន​ឈ្មោះ​តំណាង​ឱ្យ​​តំបន់​របស់​ខ្លួន​ចេញ​ទៅ​ចូលរួម​​ប្រកួត​ក្នុង​ពានរង្វាន់​ជើង​ឯក​ពិភពលោក 2022 FIVB Volleyball Men’s World Championship ដែល​មាន​សមាជិក​២៤​ក្រុម មាន​រុស្ស៊ី ជា​ម្ចាស់​ផ្ទះ។ គិត​ត្រឹម​ពេល​នេះ​​មាន​ក្រុម​៦ហើយ​កក់កៅអី​មុន​គេ ពោល​គឺ​ម្ចាស់​ផ្ទះ​រុស្ស៊ី ហើយ​ប៉ូឡូញ ជា​​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​ និង​កាណាដា បូក​ទាំង​ព័រតូរីកូ ជា​ក្រុម​តំណាង​ឱ្យ​ទ្វីប​អាមេរិក​ខាងជើង៕

Telegram-Troryorng
Share.