តារា​សម្ដែង​រូប​ស្រស់​អ្នក​ស្រី​ Angelina Jolie បាន​ផ្ដល់​សម្ភាសន៍​ជាមួយ​នឹង​សារព័ត៌មាន​ល្បី​ The Guardian ដោយ​ក្នុង​នោះ​មាន​កន្លែង​ខ្លះ​ Jolie បាន​ទម្លាយ​ថា​អ្នក​ស្រី​ធ្លាប់​ឈ្លោះ​គ្នា​ជាមួយ​នឹង​អតីត​ស្វាមី​ដោយ​សារ​តែលោក​​ Brad Pitt ទៅ​ពាក់​ព័ន្ធ​នឹង​ Harvey Weinstein ផលិតករ​កំពូល​រឿង​​អាស្រូវ​ប្រចាំ​ហូលីវូដ​។

សូម​​ចុច​អាន​ រឿងសំខាន់៤ ពី Maddox កូនចិញ្ចឹម ជនជាតិខ្មែរដែលល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រហូលីវូដ!

អ្នក​ស្រី​បាន​រំលឹក​ថា​អ្នក​ស្រី​ធ្លាប់​រួម​ការងារ​ជាមួយ​នឹង​ផលិតករ​រូប​នោះ​ក្នុង​ភាពយន្ត​ Playing By Heart កាល​ពី​អ្នក​ស្រី​មាន​អាយុ​ត្រឹម​ ២១​ឆ្នាំ​ «អ៊ឺម…មិនមែន​ជា​រឿង​ភ្ញាក់​ផ្អើល​អ្វី​នោះ​ទេ​ គឺ​ Harvey Weistein ខ្ញុំ​ធ្លាប់​បាន​រួម​ការងារ​ជាមួយ​នឹង​គេ​កាល​ពី​អាយុ​នៅ​ក្មេង​»។

អ្នក​ស្រី​បាន​បន្ត​​រៀបរាប់​បន្ថែម​ទៀត​ពី​បទ​ពិសោធ​ជីវិត​រួម​ការងារ​ជាមួយ​នឹង​ផលិតករ​រូប​នោះ​ថា​ អ្នក​ស្រី​ប៊ិះ​នឹង​ត្រូវ​ចាប់​រំលោភ​ បើ​សិន​អ្នក​ស្រី​មិន​អាច​រត់​ចេញ​ពី​បន្ទប់​មក​មុន​ទាន់​ពេលវេលា​៖ «បើ​ពេល​នោះ​អ្នក​អាច​រត់​គេច​ចេញ​ពី​បន្ទប់​នោះ​រួច​ អ្នក​គ្រាន់​តែ​គិត​ថា​គេ​ប៉ុនប៉ង​ តែ​មិន​បាន​ធ្វើ​ទេ​មែនទេ?​ តែ​ការ​ពិត​ការ​ព្យាយាម​ប្រព្រឹត្តិ​នោះ​គឺជា​ការ​ធ្វើ​បាប​មនុស្ស​ស្រី​បាត់​ទៅ​ហើយ​»។

សម្រាប់​រឿង​នេះ​អ្នក​ស្រី​បាន​​លើក​ឡើង​​បន្ត​ទៀត​ថា​ «រឿង​នេះ​​ពិបាក​នឹង​បំភ្លេច​ណាស់​ ជា​រឿង​ដែល​ខ្ញុំ​ចាំ​បាច់​ត្រូវ​តែ​រត់​គេច ខ្ញុំ​ចាំ​បាច់​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​មនុស្ស​ម្នាក់​នោះ​ ហើយ​ប្រាប់​ទៅ​អ្នក​ផ្សេងៗ​ទៀត​ ខ្ញុំ​បាន​ប្រាប់​រឿង​នេះ​ទៅ​ Jonny Lee Miller ស្វាមី​ទីមួយ​របស់​ខ្ញុំ​ ដែល​បាន​ផ្ដល់​សារៈសំខាន់​ចំពោះ​រឿង​នេះ​ គាត់​បាន​ប្រាប់​អ្នក​ផ្សេងៗ​ថា​កុំ​បណ្ដោយ​ឱ្យ​មនុស្ស​ស្រី​​ណា​ម្នាក់​នៅ​ក្បែរ​ Harvey តែ​ម្នាក់​ឯង​។

«ខ្ញុំ​ធ្លាប់​ត្រូវ​បាន​អញ្ជើញ​ឱ្យ​សម្ដែង​រឿង​ The Aviator តែ​ខ្ញុំ​បដិសេធ​ព្រោះ​រឿង​នោះ​មាន​ពាក់​ព័ន្ធ​នឹង​គេ​ម្នាក់​នោះ​ ខ្ញុំ​ឈប់​រវល់​ឬ​ធ្វើ​ការងារ​ជាមួយ​គេ​ទៀត​ តែ​រឿង​ស្មុគស្មាញ​បាន​ចូល​មក​ដល់​ពេល​ដែល​ Brad Pitt ចូល​ទៅ​ពាក់ព័ន្ធ​នឹង​​បុគ្គល​រូប​នោះ​»។ Brad Pitt បាន​សម្ដែង​ភាព​យន្ត​របស់​ Harvey រឿង​ «Inglourious Basterds» កាល​ពី​ឆ្នាំ​២០០៩ ហើយ​ក្រោយ​មក​ទៀត​លោក​បាន​ចូលរួម​ការងារ​ក្នុង​ភាពយន្ត​ថ្មីមួយ​ទៀត​រឿង​ «Killing Them Softly»

«ពួក​យើង​ឈ្លោះ​គ្នា​ព្រោះ​រឿង​នេះ​ ប្រាកដ​ណាស់​គឺ​ខ្ញុំ​ឈឺចាប់​» ស្ត្រី​ដ៏​មាន​ឥទ្ធិពល​រូប​នេះ​បាន​រៀបរាប់​ឱ្យ​ដឹង​ទាក់ទង​នឹង​រឿង​ដែល​អតីត​ស្វាមី​នៅ​តែ​បន្ត​ធ្វើ​ការងារ​ជាមួយ​នឹង​ផលិតករ​រូប​នោះ​ ទាំង​ដែល​ដឹង​ពេញ​ទ្រូង​ថា​មាន​អ្វី​កើត​ឡើង​ចំពោះ​លោក​ស្រី​ខ្លះ​ ដូច្នេះ​អ្នក​ស្រី​សម្រេច​ចិត្ត​ថា​មិន​ជួយ​ឃោសនា​ផ្សព្វផ្សាយ​ភាពយន្ត​នោះ​ទេ

រឿង​ទាំង​អស់​នេះ​កើត​ឡើង​មុន​ពេល​ដែល​ផលិរករ​ Harvey Weistein ត្រូវ​បាន​ជន​រងគ្រោះ​ដែល​ធ្លាប់​ត្រូវ​លោក​រំលោភ​បំពាន​ចេញ​មក​បក​អាក្រាត ដែល​ធ្វើ​ឱ្យ​បង្កើត​បាន​ជា​​យុទ្ធនាការ #MeToo គឺ​ជា​ចលនា​ដែល​ស្រែក​ទាមទារ​ឱ្យ​មាន​ការ​បញ្ឈប់​​រំលោភ​សិទ្ធិ​​ផ្លូវ​ភេទ​កើត​ឡើង​

ទស្សនា​វីដេអូ​ព័ត៌មាន​ខាង​ក្រោម​នេះ​៖

Telegram-Troryorng


Share.