សហព័ន្ធ​កីឡា​បាល់ទាត់​ថៃ បាន​បង្កើត​​ពានរង្វាន់​បាល់ទាត់​ហ្វូតសាល​អន្តរជាតិ​មួយ​ទៀត​ដើម្បី​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ហ្វូតសាល​របស់​ខ្លួន​​កម្ដៅ​សាច់ដុំ មុន​ចេញ​ទៅ​ប្រកួត​ពានរង្វាន់ FIFA Futsal World Cup នៅ​ប្រទេស​លីទុយអានី ខណៈ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក។

ពានរង្វាន់​​ហ្វូតសាល​នោះ​ឈ្មោះ​ថា​ SAT International Futsal Championship Thailand 2021 រៀបចំ​ពី​ថ្ងៃ​ទី​២ ដល់​ទី៦ ខែ កញ្ញា ឆ្នាំ​២០២១ ដោយ​មាន​ក្រុម​ម្ចាស់​ផ្ទះ​ថៃ អូម៉ង់ ឈីលី និង​ All Star (ជម្រើស​កីឡាករ​ល្អៗ​ក្នុង​លីគ​​ហ្វូតសាល​ថៃ)។

ជា​លទ្ធផល​ឃើញ​ថា​៖
ថៃ ៧-០ អូម៉ង់
ឈីលី ០-៣ All Stars
ឈីលី ១-៤ ថៃ
អូម៉ង់ ២-៤ All Stars
អូម៉ង់ ០-២ ឈីលី
ថៃ ២-២All Stars

អត្ថបទពាក់ព័ន្ធ៖អាជ្ញាកណ្ដាល​៣៩​រូប​​មក​ពី​​ទ្វីប​ទាំង​៦ នឹង​ដឹកនាំ​​ប្រកួត​ 2021 FIFA Futsal World Cup

ចំណែក​ចំណាត់​ថ្នាក់​នៅ​ក្នុង​ពានរង្វាន់​នោះ​មាន៖
លេខ១ ថៃ មាន​៧ពិន្ទុ
លេខ២ All Stars មាន​ ៧ពិន្ទុ
លេខ​៣ ឈីលី មាន​​៣ពិន្ទុ
លេខ៤ អូម៉ង់ មិន​មាន​ពិន្ទុ

សូម​បញ្ជាក់​ថា​មុន​បង្កើត​ពានរង្វាន់​បាល់ទាត់ SAT International Futsal Championship Thailand 2021 ​ថៃ បាន​បង្កើត​ពានរង្វាន់​ហ្វូតសាល​អន្តរជាតិ​ឈ្មោះ​ថា​ Continental Futsal Championship មាន​ក្រុម​ចូលរួម​៨ក្រុម ដោយ​​ប្រកួត​​ពី​ថ្ងៃ​ទី២៥ ដល់​៣០ ខែ​កក្កដា ឆ្នាំ​២០២១ ខណៈ​ជើង​ឯក​បាន​ទៅ​ក្រុម​អ៊ីរ៉ង់ ហើយ​ម្ចាស់​ផ្ទះ​បាន​ត្រឹម​ជើង​ឯករង៕

Telegram-Troryorng
Share.