ប្រតិភូ​កីឡាពិការកម្ពុជា មាន២រូប គឺលោក យី សុភក្ត្រា ទទួលបន្ទុកនាយបេសកកម្ម និង​កីឡាករ​ វ៉ាន វ៉ុន ត្រូវ​ធ្វើ​ដំណើរ​ត្រឡប់​មក​មាតុភូមិ​វិញ​​នៅ​យប់​ថ្ងៃ​អង្គារ នេះ ក្រោយ​ចប់​បេសកកម្ម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប៉ារ៉ាឡាំពិក Paralympic Games 2020 នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

លោក យី សុភក្ត្រា បានបញ្ជាក់​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា​ប្រតិភូ​កីឡា​ប៉ារ៉ាឡាំពិក​កម្ពុជា​ ចាកចេញ​ពី​ប្រទេស​ជប៉ុន នៅ​វេលាម៉ោង ២២:៥៥ ថ្ងៃអង្ការ ទី៧ ខែកញ្ញា (ម៉ោង​នៅ​ជប៉ុន) និង​គ្រោង​មក​ដល់​​អាកាសយាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ម៉ោង១៧:៣០ ថ្ងៃ ពុធ ទី ៨ ខែ​កញ្ញា ហើយ​ត្រូវ​ធ្វើ​ចត្តាឡីស័ក១៤ថ្ងៃ តាមវិធានការក្រសួងសុខាភិបាល។

អត្ថបទពាក់ព័ន្ធ៖ប្រទេស​អាស៊ាន​ស្ពាយ​មេដាយ៣៥​គ្រឿង​ពី​ព្រឹត្តិការណ៍​កីឡា​ប៉ារ៉ាឡាំពិក​នៅ​ជប៉ុន

​សម្រាប់​លទ្ធផល​ប្រកួត​របស់​កីឡាករ វ៉ាន វ៉ុន បាន​ប្រកួត​ក្នុង​វិញ្ញាសា​ប្រណាំងរទះ​ផ្នែក​បុរសMen’s 100 Metres T54 បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង Heats 1 ក្រោយ​ឈរ​លេខ២​ ដែល​ប្រើ​ថិរវេលា​១៤.៣៩​វិនាទី។ លទ្ធផល​នេះ​បាន​ធ្វើ​ឱ្យ​កីឡាករ​កម្ពុជា មាន​ឈ្មោះ​ឡើង​បន្ត​ទៅ​ប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ តែ​លទ្ធផល​​ធ្វើ​​បាន​ថិរវេលា​១៤.២១ វិនាទី​ឈរ​លេខ៨ ហើយ​កីឡាករ​ថៃ Athiwat Paeng-nuea ឈ្នះ​មេដាយ​មាស ក្រោយ​ធ្វើ​បាន​ថេរវេលា​១៣.៧៦ វិនាទី៕

Telegram-Troryorng
Share.