ក្រុងព្រះសីហនុ៖ នៅរសៀលម្សិលមិញនេះ លោក គង់ សោភា អភិបាលរងក្រុងព្រះសីហនុ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ ចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវ២ធ្នូ ចាប់ពីចំណុចកែងវិថីតេជោ រហូតដល់ចំណុចរង្វង់មូលតោពីរ ដែល ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

លោកគង់ សោភា បានឱ្យដឹងថា ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់នេះ គឺយើងធ្វើឡើងជាប្រចាំ ដើម្បីឲ្យមានរបៀបរៀបរយសណ្តាប់ធ្នាប់ល្អក្នុងក្រុងព្រះសីហនុ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកំ សាន្តកាន់តែច្រើនឡើងៗ ។ យើងដឹងហើយថា ខេត្តព្រះសីហនុ គឺជាខេត្តមួយ ដែលមានសក្តានុពលខ្លាំងផ្នែកទេសចណ៍ មានឆ្នេរខ្សាច់ស្រស់ស្អាត ជាតារារះទិសនិរតី ។

គួរបញ្ជាក់ផងដែរថា កន្លងមកនេះអាជ្ញាធរក្រុង បានចុះណែនាំអប់រំដល់ អ្នកលក់ដូរតាមចិញ្ចើមផ្លូវ ក៏ដូចជាអ្នករំលោភលើការ៉ូឡា យកធ្វើជាចំណតកម្មសិទ្ធរបស់ក្រុមហ៊ុនខ្លួន ជាច្រើនលើករួចមកហើយ នៅតែមិនព្រមស្តាប់ ទើប លោកគង់ សោភា អភិបាលរងក្រុងព្រះសីហនុ ដឹកនាំកំលាំង គណៈបញ្ជាការឯកភាពក្រុង បញ្ជាកំលាំងឲ្យចុះស្ទួចយករ៉ឺម៉ក់ និងម៉ូតូ ដែលចតលើការ៉ូឡា និងចត លើចិញ្ចើមផ្លូវផងដែរ ៕

Share.