ក្រោយ​រឿង​អាស្រូវ​របស់​ខ្លួន​ហាក់​ស្ងប់​ស្ងាត់​បន្តិច​តួ​ឯក​ស្រី​ដ៏​ល្បី​ពី​ភាពយន្ត​ភាគ​ «It’s Okay To Not Be Okay» ​កញ្ញា​ Seo Ye Ji កំពុង​សិក្សា​និង​ពិចារណា​សម្ដែង​រឿង​ភាគ​ថ្មី​ឱ្យ​ទូរទស្សន៍​ TVN ។

នៅ​ថ្ងៃ​ទី​អង្គារ​ ទី​៧ ខែ​កញ្ញា​ ម្សិលមិញ​នេះ​ ផលិតកម្ម​ Gold Medalist ដែល​ជា​ផលិត​កម្ម​គ្រប់គ្រង​លើ​​តារា​ស្រី​រូប​នេះ​បាន​ចេញ​មក​បញ្ជាក់​ថា​តារា​ស្រី​រូប​នេះ​នឹង​សម្ដែង​ក្នុង​ភាពយន្ត​ភាគ​ថ្មី​បែប​មនោសញ្ចេតនា​កម្សត់​​មាន​ចំណង​ជើង​ថា​ «EVE Scandal» ដោយ​រឿង​នេះ​មាន​គម្រោង​ចាក់​បញ្ចាំង​នៅ​​ឆមាស​ទីពីរ​នៃ​ឆ្នាំ​២០២២។

Seo Ye Ji នឹង​សម្ដែង​ជា​តួ​ឯក​ស្រី​ដែល​មាន​ឈ្មោះ​ថា​ Lee Ra El ប្រសិន​បើ​តារា​ស្រី​រូប​នេះ​ព្រម​ទទួល​សម្ដែង​។ ចាប់​តាំង​ពី​ផ្ទុះ​រឿង​អាស្រូវ​កាល​ពី​កំឡុង​ខែ​មេសា​កន្លង​មក​ Seo Ye Ji បាន​​បាត់បង់​​ការងារ​ជា​ច្រើន​នៅ​ក្នុង​សិល្បៈ​ដូច​ជា​ត្រូវ​ដក​ចេញ​ពី​ខ្សែ​ភាពយន្ត​ «Island» ក៏​ដូច​ជា​បញ្ចប់​កុងត្រា​ជា​អ្នក​ផ្សព្វផ្សាយ​ឱ្យ​ផលិតផល​នានា​ៗ​ជា​ច្រើន ទោះ​ជា​ផលិតកម្ម​ដែល​គ្រប់គ្រង​លើ​តារា​ស្រី​រូប​នេះ​បាន​ចេញ​មក​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​ស្រោច​ខ្លួន​តារា​ស្រី​រូប​នេះ​ទាំងអស់​។

សូមចុច​អាន កុនមនោសញ្ចេតនាស្នេហាចំនួន ៥របស់កូរ៉េដែលអ្នកទស្សនាមិនគួររំលង!

Telegram-Troryorng
Share.