
លោក Lim Kia Tong ប្រធានសហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី បានបន្តកៅអីមួយអាណត្តិទៀតរហូតដល់ឆ្នាំ២០២៥ មិនមានបេក្ខជនចូលរួមប្រជែងនោះទេ នៅក្នុងមហាសន្និបាតប្រចាំឆ្នាំកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ កាលពីពេលថ្មីៗនេះ។
វិបសាយសហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី បានសរសេរថាអាណត្តិប្រធានសហព័ន្ធថ្មី ២០២១ -២០២៥ មានតែ១ក្រុមប៉ុណ្ណោះ ដែលដឹកនាំដោយលោក Lim Kia Tong ផ្ទាល់រួមទាំងក្រុមការងារ៨ នាក់ផ្សេងទៀត។ ក្រុមនេះមានលោក Lim Kia Tong ជាប្រធាន លោក Bernard Richard Tan Kok Kiang អនុប្រធានស្ដីទី លោកThavaneson Selvaratnam, លោក Teo Hock Seng, Razali Bin Md Sa’ad, Mr Ben Teng Kian Jen ជាអនុប្រធាន លោក Dinesh Nair, Lionel Lewis, Goh Tat Chuan ជាសមាជិក។
ចំណែកក្រុមប្រឹក្សាសហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី បានជ្រើសរើសយកចំនួន៦រូប ក្នុងចំណោមបេក្ខជនដែលបានដាក់ឈ្មោះចូលរួមទាំង១៥រូប។ អ្នកជាប់ឈ្មោះទាំង៦រូបនោះមានលោក Ben Teng Kian Jen, លោក Lionel Lewis, លោក Goh Tat Chuan, លោកស្រី Teo Chwee Lian Julie, លោក Harman Bin Ali និងលោក Muhammad Zaki Bin Ma’arof។
នេះជាអាណត្តិទី២របស់លោក Lim Kia Tong ដែលជាប់ឈ្មោះជាប្រធានសហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី ខណៈអាណត្តិដំបូងរបស់លោក បានទទួលតំណែងពីឆ្នាំ២០១៧-២០២១៕