ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តដឹកថ្មគ្រឿង បើកសុខៗបែកកង់ខាងក្រោយ ក៏រេចង្កូតក្រឡាប់ផ្ងារជើងនៅចំកណ្ដាលផ្លូវ កកស្ទះចរាចរណ៍យ៉ាងខ្លាំង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង នៅតាមបណ្ដោយផ្លូវ ៥០ ម៉ែត្រស្ថិតនៅ ភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ កាលពីវេលាម៉ោង ១០និង៤០នាទីព្រឺក។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តម៉ាក HiNOពណ៌ ផ្កាឈូក អត់មានស្លាកលេខ ដឹកថ្មពេញ បើកបរតាមបណ្ដោយផ្លូវ ៥០ម៉ែត្រក្នុងទិសដៅពីលិចទៅកើត ស្រាប់តែដល់ចំណុច កើត ហេតុរថយន្តបានបែកកង់ខាងក្រោយផ្នែកខាងឆ្វេង រេចង្កូតក្រឡាប់ចំកណ្តាលផ្លូវ ចាក់ថ្មរាយប៉ាយពេញផ្លូវ តេសំណាងល្អមិនមានអ្នករងរបួស។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯកក៏បានចុះទៅដល់កន្លែងកើតហេតុនិងបានត្រួតពិនិត្យទៅមើលរថ យន្តដោយមិនមានប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋ ហើយមិនបង្កឲ្យមានអ្នករងរបួសនៅក្នុងករណីខាងលើនេះ សមត្ថកិច្ចបានឲ្យម្ចា ស់រថយន្តហៅរថយន្តស្ទូចមកស្ទូចយករថយន្តទៅធ្វើការជួសជុល ចំណែកថ្មដែលធ្លាក់រាយប៉ាយពេញផ្លូវត្រូវបានប្រជាពលរដ្ឋរស់ នៅក្បែរនោះក៏បាននាំគ្នាយកប៉ែលមកកាយដាក់នៅចិញ្ចើមផ្លូវដើម្បីបងប្អូនជាពលរដ្ឋធ្វើដំណើរឡើងវិញ៕

Share.