បុរស​សង្ហា​បំផុត​ប្រចាំ​ Hollywood លោក​ Brad Pitt ​បាន​ធ្លាក់​ចំណាត់​ថ្នាក់​ឈរ​បាន​ត្រឹម​លំដាប់​លេខ​២ប៉ុណ្ណោះ​ ជា​បុរស​ដែល​មាន​មុខ​សង្ហា​ជាង​គេ​ក្នុង​លោក​ ព្រោះ​ចំណាត់​ថ្នាក់​លេខ​១​ ត្រូវ​បាន​ V សមាជិក​រូប​សង្ហា​មួយ​រូប​ពី​ក្រុម​ BTS ក្ដោប​យក​ទៅ​គ្រប់គ្រង​បាត់​ហើយ​។

V សមាជិក​ក្រុម​ចម្រៀង​បុរស​ដ៏​មាន​ឥទ្ធិពល​ន​ិង​ទទួល​បាន​ការ​ស្រលាញ់​ខ្លាំង​បំផុត​ពី​អ្នក​គាំទ្រ BTS ទទួល​បាន​ប្រជា​ប្រិយភាព​កាន់​តែ​ខ្លាំង​​ឡើង​ៗ ដោយ​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​លោក​បាន​ជាប់​ជា​បុរស​ដែល​មាន​មុខ​សង្ហា​បំផុត​ក្នុង​លោក​ចំណាត់​ថ្នាក់​លេខ​១​។

យោង​តាម​គេហទំព័រ​ Besttopper.com ប្រុស​ស្អាត​ Kim Taehyun ហៅ​ V បាន​ឈរ​នៅ​លំដាប់​ទីមួយ​ជា​ប្រុស​ស្អាត​បំផុត​ក្នុង​លោក​ នាំ​មុខ​តារា​សម្ដែង​ល្បីៗ​ ​ហូលីវូដ​ និងបូលីវូដ​ល្បី​​ ក្នុង​នោះ​មាន​ Brad Pitt, Robert Pattinson , Chris Evans និង​ Hrithik Roshan ផង​ដែរ​

ខាង​ក្រោម​នេះ​គឺជា​បញ្ជី​ឈ្មោះ​និង​លំដាប់​ថ្នាក់​តាម​លំដាប់​លំដោយ​រាប់​ចាប់​ពី​មួយ​ចុះ​ទៅ​ដល់​ដប់​៖

  • BTS’ V (Kim Taehyung)
  • Brad Pitt
  • Noah Mills
  • Robert Pattinson
  • Omar Borkan Al Gala
  • Hrithik Roshan
  • Canadian PM Justin Trudeau
  • Tom Cruise
  • Chris Evans
  • Henry Cavill
Telegram-Troryorng
Share.