សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អាស៊ី (Asian Electronic Sports Federation) បាន​ប្រកាស​ជា​ផ្លូវការ​ពី​​ហ្គេម​ទាំង​៨ ដែល​ត្រូវ​ដាក់​ឱ្យ​អត្តពលិក​​ក្នុង​តំបន់​អាស៊ី ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡាកម្រិត​ទ្វីប 2022 Asian Games នៅ​ទីក្រុង Hangzhou និង​Zhejiang ប្រទេស​ចិន នា​ពេល​ខាង​មុខ។

អត្ថបទពាក់ព័ន្ធ៖ក្រុម​ណាហ្គាវើល ចុះ​កុងត្រា​កីឡាករ eFootball ដំបូង​គេ​នៅ​ស្រុក​ខ្មែរ

កីឡា​អេឡិចត្រូនិក ដាក់​ហ្គេម​ប្រកួត​​ផ្លូវការ​​ទាំង​៨​មាន​ដូចជា៖
១) Arena of Valor Asian Games Version
២) DOTA 2
៣) Dream Three Kingdoms 2
៤) EA SPORTS FIFA branded soccer games
៥) HearthStone
៦) League of Legends
៧) PUBG Mobile Asian Games Version
៨) Street Fighter V
ចំណែក​ហ្គេម​ចំនួន២​ប្រភេទ​ទៀត​ក៏​មាន​​ដាក់​បង្ហាញ​ឱ្យ​មាន​ការ​ប្រកួត​ដែរ​មាន៖
-AESF Robot Masters – Powered by Migu
-AESF VR Sports – Powered by Migu

អត្ថបទពាក់ព័ន្ធ៖ប្រទេស​៦ទៀត​ចូលរួម​ជា​សមាជិក​កីឡា​អេឡិចត្រូនិក​អន្តរជាតិ (Esports)

កីឡា​កម្រិត​ទ្វីប​អាស៊ី Asian Games រៀបចំ​ឡើង​​ដំបូង​តាំង​ពី​ឆ្នាំ​១៩៥១ មក​ម៉្លេះ​រាល់​​៤ឆ្នាំ​ម្តង ខណៈ​កីឡា​អេឡិកត្រូនិក បាន​ដាក់​បញ្ចូល​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​នៅ​ឆ្នាំ​២០១៨ កន្លង​ទៅ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។ ចំពោះ​ការ​ប្រកួត​ក្នុង​ឆ្នាំ​២០២២ ខាង​មុខ​​កីឡា​អេឡិចត្រូនិក ក៏​ជា​កីឡា​១​ក្នុង​ចំណោម​៤០ ដែល​ដាក់​ឱ្យ​ប្រកួត​ប្រជែង​ដែរ ហើយ​ពិធី​បើក​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី១០ ខែ​កញ្ញា ហើយ​បិទ​ពិធី​វិញ​នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២២៕

Telegram-Troryorng
Share.