កញ្ញា នេត រក្សា​ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ឃើញ​ហើយ​រមូល​ក្នុង​ពោះ​ជា​ខ្លាំង​ព្រោះ​តែ​ឈុត​ពណ៌​ខ្មៅ​ដ៏​សែន​ចិត្ត​ល្អ​ វាល​ក្បាល​ពោះ​ វាលក សឹង​តែ​ព្រលែង​ល្វែង​លើ​ទាំង​ស្រុង​ដែល​កញ្ញា​បាន​បង្ហោះ​បង្អួត​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​៨​ ខែ​កញ្ញា​ ឆ្នាំ​២០២១ ម្សិលមិញ​នេះ​។

រូប​ថត ​៤​សន្លឹក​ដែល​កញ្ញា​ផុស​ភ្ជាប់​​ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​ឱ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​មួយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ ទទួល​បាន​ការ​ចូលចិត្ត​យ៉ាង​ច្រើន​ពី​អ្នក​គាំទ្រ​និង​អ្នក​លេង​បណ្ដាញ​សង្គម​ ដោយ​កញ្ញា​ទទួល​បាន Emoji ជា​រូប​​មេដៃ និង​ រូប​បេះដូង​យ៉ាង​ច្រើន​។

នេត រក្សា​ បច្ចុប្បន្ន​គឺ​ជា​តារា​ម៉ូដែល Content Creator និង​ជា​ MC ឯករាជ្យ​មិន​ចំណុះ​ក្រោម​ការ​គ្រប់គ្រង​ដោយ​ក្រុម​ហ៊ុន​ ឬ​ក៏​Agency ណាមួយ​នោះ​ទេ​៕

ចង់​ដឹង​ថា​រូប​ភាព​ដែល​ធ្វើ​ឱ្យ​​អ្នក​បាន​ឃើញ​​រមូល​ក្នុង​ពោះ​នោះ​មាន​លក្ខណៈ​បែបណា​ទស្សនា​រូប​ភាព​ខាង​ក្រោម​៖

Telegram-Troryorng
Share.