បាត់ដំបង៖ ម្តាយរវល់ការងារផ្ទះ បណ្តោយឲ្យកូនរត់លេងក្បែរផ្ទះរអិលជើងធ្លាក់ស្រះបណ្តាលឲ្យលង់ទឹកស្លាប់។ ករណីក្មេងលង់ទឹកស្លាប់នេះ ស្ថិតត្រង់ចំណុចក្រុមទី ០៤ ក្នុងភូមិអំពិល ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២១ ។

កុមាររងគ្រោះនៅក្នុងហេតុការណ៍នេះ មានឈ្មោះប្រុស រ័ត្នធី ភេទប្រុស អាយុ១ឆ្នាំកន្លះ រស់នៅភូមិ​​​​​​/ឃុំកើតហេតុ ខាងលើ។

នគរបាលប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ខណះម្តាយរបស់កុមា រងគ្រោះកំពុងរវល់ការងារផ្ទះ ដោយទុកឲ្យកូនរត់លេងក្បែរៗផ្ទះដូចសព្វដង តែមិននឹកស្មានថា កូនរអិលជើងធ្លាក់ចូលក្នុងស្រះទឹកក្បែរផ្ទះស្លាប់សោះ ៕​

អត្ថបទ៖ ដំបងក្រញូង

Share.