រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសឲ្យដំណើរការ ឡើងវិញ នូវគ្រឹះស្ថានសិក្សា សាធារណៈ និង ឯកជនសម្រាប់កម្រិតអនុវិទ្យាល័យ និង វិទ្យាល័យទាំងអស់ក្នុងភូមិសាស្ត្រ រាជធានី ភ្នំពេញ ចាប់ពី ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ តទៅ ។ ការប្រកាសឲ្យបើកដំណើរការឡើងវិញនេះ ក្រោយពេលដែលគ្រឹះស្ថានសិក្សា និមួយៗបានត្រៀមលក្ខណៈ សម្បត្តិគ្រប់គ្រាន់ស្របតាមគោលការណ៍ ប្រតិបត្តិស្តង់ដា SOP របស់ក្រសួងអប់រំយុវជន និង កីឡា និង ការណែនាំរបស់រដ្ឋបាល រាជធានី ភ្នំពេញ ។ 

សូមចុចអាន៖ ត្រៀមបើកសាលាឡើងវិញ ! លោក ឃួង ស្រេង ជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ រៀបចំសម្អាតអនាម័យ បរិស្ថាន នៅតាមសាលារៀន

សេចក្តីជូនដំណឹង ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២១ ចុះហត្ថលេខា ដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បាន លើកឡើងថា ដោយឡែកចំពោះគ្រឹះស្ថានសិក្សាកម្រិតមតេយ្យ សិក្សា និង បឋមសិក្សា គណៈ គ្រប់គ្រង គ្រឹះស្ថានសិក្សា ឯកជននិមួយៗ ត្រូវស្នើសុំគោលការណ៍មក រដ្ឋបាល រាជធានី ភ្នំពេញ ។ ចំពោះគ្រឹះស្ថានសិក្សាសាធារណៈ មន្ទីរអប់រំយុវជន និង កីឡា រាជធានី ភ្នំពេញ ត្រូវសេចសុំ មករដ្ឋបាល រាជធានី ភ្នំពេញដើម្បីចាត់ក្រុមការងារ ចុះត្រួតពិនិត្យ និង វាយតម្លៃអំពីកម្រិត ហានិភ័យទៅតាមស្ថានភាពជាក់ស្តែងមុននឹងសម្រេច អនុញ្ញាត ឬ ត្រូវរក្សាស្ថានភាព ដដែល ។

នៅក្នុងសេចក្ដីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏បានលើកឡើងទៀតថា ចំពោះគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងឡាយ ដែលត្រូវបានអនុញ្ញាត ឲ្យដំណើរការឡើងវិញ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ប្រតិបត្តិ ស្តង់ដា SOP សម្រាប់ ដំណើរការ គ្រឹះស្ថានសិក្សា ឡើងវិញក្នុងបរិបទ នៃជំងឺ កូវីដ១៩។ 

កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានចេញសារសម្លេងបន្ទាន់មួយ ដោយណែនាំឲ្យក្រសួង អប់រំ យុវជន និងកីឡា សហការជាមួយអាជ្ញាធររាជធានី/ខេត្ត ដើម្បិពិនិត្យមើលលើការបើកសាលារៀនឡើងវិញ នៅតាមភូមិ/ឃុំដែលមិនមានការឆ្លងជំងឺកូវីដ-១៩ និងកន្លែងដែលឆ្លងតិច ដោយមិនត្រូវរងចាំការបើកសាលារៀនព្រមគ្នានៅទូទាំងប្រទេសនោះឡើយ ប៉ុន្តែត្រូវរក្សាគម្លាតសុវត្ថិភាព និងគោរពតាមវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន៕

សូមអានសេចក្ដីប្រកាសព័ត៌មានទាំងស្រុងខាងក្រោមនេះ៖

Share.