កីឡាករ Mustafa Zazai សមាជិកក្នុងក្រុមបាល់ទាត់វិសាខា ក្នុងលីគកំពូលកម្ពុជា គឺជាកីឡាករបរទេសតែម្នាក់គត់ក្នុងចំណោមកីឡាករបរទេសជាង៥០នាក់ ត្រូវក្រុមជម្រើសជាតិក្នុងស្រុកកំណើតកោះហៅឱ្យទៅចូលរួមក្នុងក្រុមដើម្បីប្រមូលផ្ដុំហ្វឹកហាត់ ត្រៀមប្រកួតលើឆាកអន្តរជាតិ។

សហព័ន្ធកីឡាបាល់ទាត់អាហ្វហ្គានីស្ថាន បានកោះហៅកីឡាករវ័យ២៧ឆ្នាំរូបនេះ ដើម្បីជួយក្រុមជម្រើសជាតិខ្លួន ក្នុងប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិឥណ្ឌូណេស៊ី នៅថ្ងៃទី២៥ ខែឧសភា និងបន្តជួបក្រុមសិង្ហបុរី នៅថ្ងៃ ទី២៩ ខែឧសភា មុនប្រកួតជម្រុះពានរង្វាន់ពិភពលោក 2022 FIFA World Cup ប្រចាំតំបន់អាស៊ី ស្ថិតក្នុងពូលជាមួយកាតារ,អូម៉ង់,ឥណ្ឌា និងបង់ក្លាដេស ក្នុងខែមិថុនា ឆ្នាំ២០២១ ខាងមុខ។
កីឡាករ Mustafa Zazai នឹងពាក់អាវលេខ១៨ ក្នុងក្រុមជម្រើសជាតិរបស់ខ្លួន៕