បុរសម្នាក់ស្លាប់ភ្លាមៗ ព្រោះតែគ្រោថ្នាក់ចរាចរណ៍ ជិះម៉ូតូទៅបុកជាមួយរថយន្ត កូរ៉េ ដឹកមាន់ពេញទំហឹង នៅផ្លូវជាតិលេខ៤។ ហេតុការណ៍កើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ វេលាម៉ោង ០០.៤០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។

ជនរងគ្រោះមានឈ្មោះហឿនសុផាត ស្នាក់នៅឃុំរកាកោង ស្រុកមុខកំពូល  ខេត្តកណ្តាល

តាមការបញ្ចាក់ពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តនិងម៉ូតូបើកស្របទិសដៅគ្នាលុះមកដល់ចំណុចកើតហេតុរថយន្តបើកក្នុងល្បឿលឿនមើលផ្លូវមិនច្បាស់ក៍បានបុកពីក្រោយពេញទំហឹងបណ្តាលឱ្យមនុស្សស្លាប់នៅមុខជាប់រថយន្ត។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានមកដល់ធ្វើការវាស់វែងរថយន្ត និងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករីអែល ឯសព ត្រូវបានសមត្ថកិច្ចបានទាក់ទងទៅក្រុមគ្រួសារសព្វដើម្បីឱ្យមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

Share.