បច្ចុប្បន្ន​នេះ​សម្រាប់​ការងារ​សិល្បៈ​អាច​និយាយ​បាន​ថា​ម្ដាយ​កូន​ អ្នក​នាង សឿនផាន ផាភួង និង​កូន​ស្រី​កំពុង​ដល់​អាយុ​ត្រូវ​ប៉ាន់​យីអ៊ុន​ឡើង​ក្រឺតៗ ព្រោះ​​សង្កេត​ឃើញថា​ប្រមូល​កើប​លុយ​ទាំង​ម្ដាយ​ទាំង​កូន​ រឿង​ណា​មាន​​កូ​នស្រី​ រឿង​នោះ​ក៏​ឃើញ​មាន​វត្តមាន​ម្ដាយ​សម្ដែង​ជាមួយ​គ្នា​ដែរ​។

មួយ​រយៈ​ចុង​ក្រោយ​នេះ​តាម​រយៈ​ការ​តាមដាន​បណ្ដាញ​សង្គម​ ពិសេស​គឺ​ហ្វេសប៊ុក​ផេក​របស់​តារា​សម្ដែង​​ផាភួង​ ឧស្សាហ៍​​ឃើញ​តារា​រូប​នេះ​ Update ពីជីវិត​និង​ការងារ​​ក្នុង​រង្វង់​សិល្បៈ​ឱ្យ​អ្នក​គាំទ្រ​បាន​តាម​ដាន​មិន​ដាច់​ ជា​ពិសេស​មួយ​រយៈ​ក្រោយ​ៗ​មក​នេះ​​​ភាគ​ច្រើន​ការងារ​សម្ដែង​របស់​អ្នក​នាង​ សឿនផាន ផាភួង ច្រើន​តែសម្ដែង​ក្នុង​រឿង​ជាមួយ​និង​កូន​ស្រី​ អាង សុជាតា ហៅ​ឈូឈូ​ សម្ដែង​រួម​គ្នា​ជានិច្ច​ និយាយ​ងាយ​យល់​គឺ​​ម្ដាយ​និង​កូន​សម្ដែង​រឿង​តែ​មួយ​។​

បើ​និយាយ​រឿង​ត្រូវ​ប៉ាន់​យីអ៊ុន​កើប​លុយ​ក៏​មិន​ខុស​ដែរ​ ព្រោះ​កាល​ពី​ពេល​ថ្មីៗ​នេះ​ អ្នក​ម្ដាយ​រូប​ស្រស់​ទើប​តែ​ធ្វើ​ការ​ Surprise កូន​ស្រី​បណ្ដូល​ចិត្ត​ដោយ​រថយន្ត​ទំនើប​មួយ​គ្រឿង​ថ្មី​សន្លាង​ចេញ​ពី​ក្រុមហ៊ុន​ ដោយ​រថយន្ត​នេះ​បើ​តាម​ភ្នាក់​ងារ​លក់​របស់​ក្រុម​ហ៊ុន​បាន​បង្ហើប​ថា​មាន​តម្លៃ​ជាង​៣​ម៉ឺន​ដុល្លារ​។

គួរ​ដឹង​ថា​អ្នក​ម្ដាយ​និង​កូន​ស្រី​មាន​វត្តមាន​សម្ដែង​ក្នុង​រឿង​ជា​ច្រើន​ជាមួយ​គ្នា​ ដោយ​រឿង​ដែល​បាន​ថត​ចប់​សព្វគ្រប់​នោះ​គឺ​រឿង​ តម្លង់​៧​សណ្ដាន ថត​ផ្សព្វផ្សាយ​រមណីយដ្ឋាន ថតស្ពត​សម្អាងការ​ និង​មាន​​រឿង​ផ្សេង​ៗ​ជា​ច្រើន​​ទៀត​កំពុង​ថតរួម​គ្នា​៕

Telegram-Troryorng

Share.