ទំនាស់​ប្ដី​ប្រពន្ធ​បុគ្គល​ល្បី​និង​មាន​ឥទ្ធិពល​ក្នុង​សង្គម​រវាង​ឧកញ៉ា ទ្រី ដាណា និង​ស្វាមី​ បាន​ធ្វើ​ឱ្យ​មហាជន​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ដោយ​មាន​អ្នក​ខ្លះ​ជឿ​ហើយ​មាន​ការ​សោកស្ដាយ​មិន​ចង់​ឱ្យ​ប្ដី​ប្រពន្ធ​អ្នក​ទាំង​ពីរ​ឈ្លោះ​ទាស់ទែង​គ្នា​ ខណៈ​អ្នក​មួយ​ចំនួន​ទៀត​លើក​ឡើង​ថា​​ជម្លោះ​យក​ Like Share និង​ Views ជា​ដើម​។ល។

ដោយ​សារ​តែ​មាន​ការ​លើក​ឡើង​ពី​ការ​សម្ដែង​ធ្វើ​ជា​ឈ្លោះ​គ្នា​ និង​មាន​ផេក​ខ្លះ​ទៀត​បាន​ផ្សាយ​ថា​ឧកញ៉ា ទ្រី ដាណា និង​ស្វាមី​បាន​វិល​មក​ត្រូវរ៉ូវ​គ្នា​ឡើង​វិញ​នោះ​ សាមី​ខ្លួន​បាន​ចេញ​មក​ធ្វើ​ការ​បញ្ជាក់​ចំពោះ​រឿង​​ទំនាស់​រហូត​ឈាន​ទៅ​រក​ការ​ផ្ដិត​មេដៃ​លែងលះ​រវាង​ខ្លួន​ស្វាមី​ ​ដើម្បី​បញ្ចប់​មន្ទិល​សង្ស័យ​ពី​សំណាក់​មហាជន​​កាល​ពី​រាត្រី​ថ្ងៃ​ទី​១២ ខែ​កញ្ញា​ ឆ្នាំ​២០២១ ដោយ​​ការ​លើក​ឡើង​របស់​ឧកញ៉ា​ ទ្រី ដាណា មាន​ខ្លឹមសារ​ទាំង​ស្រុង​យ៉ាង​ដូច្នេះ​ថា​៖

«សូមផ្ញើសារទៅកាន់ផេកមួយចំនួនដែលយកវីដេអូចាស់ៗរាប់ខែរាប់ឆ្នាំហើយមកផុស ដើម្បីយកប្រយោជន៍ ធ្វើឲ្យមហាជនយល់ច្រឡំមកលើរូបខ្ញុំហើយ មួយវិញទៀតសម្រាប់រូបខ្ញុំនិងពូម៉ៅកំពុងតែបែកលំនៅគ្នា ហើយសំនុំរឿងលែងលះកំពុង ដំណើរការលើ ប្រព័ន្ធតុលាការ មនុស្សខ្ញុំតាំងពីដើមរហូតមកដល់ពេលនេះមិនដែលបំពានអ្នកដទៃហើយ ក៏មិនដែលជាន់ពន្លិចអ្នកដទៃដើម្បីភាពជោគជ័យរឺ ភាពល្បីល្បាញរបស់ខ្លួនឯងឡើយ សូមយកយល់ពេលនេះចង់ជម្រាបថា អ្នកដែលបំពាននឹងបំភ្លើសគេនឹងទទួលផលកម្ម 🙏🙏🙏ថ្ងៃទី 12,09,2021វេលាម៉ោង10,21នាទី ខ្លាចបងប្អូនយល់ច្រលំទៀតដាក់ថ្ងៃខែនិងម៉ោង»

Telegram-Troryorng
Share.