យោង​តាម​ការ​ផ្សាយ​ពី​សារព័ត៌មាន​ AP បាន​រាយការណ៍​​កាល​ពី​​ពេល​ថ្មី​ៗ​នេះ​ថា លោក​ ស៊ី ជិនពីង ប្រធានាធិបតី​ប្រទេស​ចិន​ ប្រកាស​ស្ដី​ពី​ផែនការ​ «ស្ដារ​ប្រទេស​ជាតិ​និង​បដិវប្បធម៌​» ដើម្បី​គ្រប់​គ្រង​សង្គម​ ការ​សិក្សា សាសនា ​កិច្ចការ​ងារ​ផ្សេងៗ​នៅ​ក្នុង​រង្វង់​សិល្បៈ​​និង​​ប្រជាជន​ ឱ្យ​ដំណើរ​ការ​ទៅ​តាម​ចរិយាធម៌​ដែល​ត្រឹមត្រូវ​ តាម​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​ ដោយ​​សង្ឃឹម​យ៉ាង​មុតមាំ​ថា​នឹង​កសាង​ប្រទេស​ជាតិ​ចិន​ឱ្យ​រឹងមាំ​ និង​កសាង​សង្គម​​ឱ្យ​ល្អប្រសើរ​។

រដ្ឋាភិបាល​ក្រុងប៉េកាំង​នឹង​ចូល​ទៅ​ក្ដោបក្ដាប់​ឧស្សាហកម្ម​អ៊ិនធឺណិត​យ៉ាង​តឹងរ៉ឹង​ ដោយ​មាន​ការ​បង្កើត​ច្បាប់​បង្គាប់​បញ្ជា​ទៅ​លើ​ក្រុមហ៊ុន​ដែល​ផ្ដល់​សេវាកម្ម​អនឡាញ​ ដូចជា​ ហ្គេម​ ហាង​អនឡាញ និង​ បណ្ដាញសង្គម​ ដើម្បី​ប្រឆាំង​នឹង​ការ​ផ្ដាច់​មុខ​និង​រក្សា​សុវត្ថិភាព​​អ្នក​ប្រើប្រាស់​ ជា​ពិសេស​ក្រុមហ៊ុន​ធំៗ​ដូច​ជា​ Tencent និង​ Alibaba ដែល​ជា​ក្រុមហ៊ុន​ធុរកិច្ច​ដ៏​ធំ​និង​​មាន​​សេរីភាព​ខ្លាំង​ពេក​។

ក្មេង​និង​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​ នឹង​អនុញ្ញាត​ឱ្យ​លេងហ្គេម​អនឡាញ​បាន​​មួយ​សប្ដាហ៍​៣​ម៉ោង​ និង​ហាម​លេង​ក្នុង​ថ្ងៃ​សិក្សា​ជា​ដាច់​ខាត​ រួម​ទាំង​ត្រូវ​កំណត់​ការ​ប្រើប្រាស់​អ៊ិនធឺណិត​ ដើម្បី​ទប់​ស្កាត់​ការ​ចាប់​អារម្មណ៍​ខ្លាំងពេក​​​ទៅ​លើ​តារា​ចម្រៀង​ តារា​សម្ដែង​ ឬ​សិល្បករ និង​សិល្បការិនី​ ដែល​ជា​រឿង​មួយ​មិន​ស័ក្ដិ​សម​។

អ្នក​អភិវឌ្ឍ​ហ្គេម​​ផ្សេងៗ​ នឹង​ត្រូវ​ស្នើ​ឱ្យ​ផ្លាស់ប្ដូរ​ឈ្មោះ​ហ្គេម​ថ្មី​ហើយ​ផ្ញើ​ទៅ​កាន់​អាជ្ញាធរ​ដើម្បី​ពិចារណា​អនុម័ត​​ថា​អាច​ចេញ​លក់​លើ​ទីផ្សារ​ ជា​ពិសេស​នោះ​អាជ្ញាធរ​ក៏​ទាមទារ​ឱ្យ​អ្នក​ផលិត​ហ្គេម​ដើម្បី​ជាតិ​និយម​ ចូល​ទៅ​ក្នុង​ហ្គេម​នោះ​ផង​ដែរ​។

ងាក​មក​រង្វង់​សិល្បៈ​វិញ​ សម្រាប់​បុរស​ដែល​មាន​មុខ​មាត់​ស្អាត​បែប​មនុស្ស​ស្រី​ នឹង​មាន​ចរិត​ទន់​ភ្លន់​ មិនស័ក្ដិសម​ជា​បុរ​ស​តាម​បែប​បុរ​សចិន​ ហាម​ឱ្យ​ចេញ​មុខ​តាម​បណ្ដាញ​សារព័ត៌មាន​ទូរទស្សន៍​ ចំណែក​កម្មវិធី​ដែល​ពាក់ព័ន្ធ​នឹង​កូន​របស់​បុគ្គល​ល្បី​ៗ​​ក៏​នឹង​ត្រូវ​ហាម​ឃាត់​ មិន​ឱ្យ​មាន​ការ​​ផ្សាយ​​ជា​ដាច់​ខាត​។

 រដ្ឋាភិបាល​មើល​ឃើញ​ថា​សិល្បករ​និង​អាយ​ដលចិន​ កំពុង​តែ​ទទួល​ឥទ្ធិពល​ពី​វង្វង់​សិល្បៈ​របស់​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​ខ្លាំង​ពេល​ ដែល​ជា​គំរូ​មួយ​ឱ្យ​យុវជន​ យក​តម្រាប់​តាម​និង​គ្មាន​លក្ខណៈ​សម្បត្តិ​ជា​បុរស​ពេញ​អង្គ​។

សិល្បករ​ តារា​ចម្រៀង​ តារា​សម្ដែង​ នឹង​ត្រូវ​ឃ្លាំមើល​និង​គ្រប់គ្រង​ពី​លើ​ បុគ្គល​ណាដែល​ប្រព្រឹត្តិ​ខុស​ទៅ​នឹង​ចរិយាធម៌​របស់​ចិន​ ឬ​បង្ហាញ​​ការ​ប្រឆាំង​ច្បាប់​សង្គម​ នឹង​ត្រូវ​ហាម​មិន​ឱ្យ​បង្ហាញ​ខ្លួន​តាម​ចេញ​មុខ​តាម​សារព័ត៌មាន​ និង​បញ្ចៀស​ការ​ផ្សព្វផ្សាយ​បុគ្គល​ល្បី​លើ​អ៊ិនធឺណិត​បែប​មិន​សមរម្យ​ រួម​ទាំង​ហាម​ផ្ដាច់​ការ​អបអរ​សាទរ​ការ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​របស់​តារា តែ​ត្រូវ​ងាក​មក​ឃោសនា​ផ្សព្វផ្សាយ​វប្បធម៌​ចិន​បុរាណ​ដែល​មាន​ភាព​អស្ចារ្យ​ និង​វប្បធម៌​សង្គម​និយម​ជាន់​ខ្ពស់​យ៉ាង​ខ្ជាប់​ខ្ជួន​វិញ​។

Telegram-Troryorng

         

Share.