រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី០១ឧសភាឆ្នាំ២០២១នេះបានជូនដំណឹងអំពីការផ្អាកជាបណ្តោះអាសន្ននូវដំណើរការ អាជីវកម្មរោងចក្រ​ចំនួន​០៣​នៅ​ក្នុង​ស្រុកព្រៃនប់ ខេត្ត​ព្រះ​សី​ហ​នុ។

ការសម្រេចផ្អាកដំណើរការអាជីវកម្មរបស់រោងចក្រទាំង០៣នេះត្រូវបានរដ្ឋបាលខេត្ត ព្រះ​សី​ហ​នុ អះ​អាង​ថា ​ដើ​ម្បី​ទ​ប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺកូ​វីដ​១៩នៅ​ក្នុង​ខេត្ត​នេះ​បន្ថែមទៀត។

រោងចក្រទាំង៣ដែលត្រូវបានផ្អាកអាជីវកម្មនោះរួមមាន៖

-រោងចក្រ Nature Flooring មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

-រោងចក្រ TGH Cambodia មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

-រោងចក្រ បាំងសាង (ខេមបូឌា) ស្តីត &ស្ដេសិនណឺរី មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។

Share.