Ulsan Hyundai ប្រកួតជាមួយ Kawasaki Frontale

គិត​ត្រឹម​ពេល​នេះ​រក​គណៈកម្មការ​បាន​រក​ឃើញ​ក្រុម​ខ្លាំង​ជាង​គេ​៦ក្រុម​មុន​គេ កក់កៅអី​ឡើង​ទៅ​លេង​វគ្គ​៨ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​បាល់ទាត់ AFC Champion League 2021 ដែល​ជា​ពានរង្វាន់​ក្លិប​ធំ​ជាង​គេប្រចាំ​ទ្វីប​អាស៊ី។

ក្រុម​ទាំង​៦នោះ​មាន​ Persepolis របស់​អ៊ីរ៉ង់, Al Wahda របស់​អារ៉ាប់រួម, Al-Hilal និង Al-Nassr របស់​អារ៉ាប់ប៊ីសាអូឌីត, Ulsan Hyundai របស់​កូរ៉េខាងត្បូង និង Nagoya Grampus របស់​ជប៉ុន។

សម្រាប់​លទ្ធផល​និង​កម្មវិធី​ប្រកួត​វគ្គ​១៦ក្រុម​ចុងក្រោយ​មាន៖
*អាស៊ីខាងលិច
Istiklol (តាជីគីស្ថាន) ០-១ Persepolis (អ៊ីរ៉ង់)
Sharjah (អារ៉ាប់រួម)1–1 (4–5 p) Al-Wahda (អារ៉ាប់រួម)
Esteghlal (អ៊ីរ៉ង់) ០–២Al-Hilal (អារ៉ាប៊ីសាអ៊ូឌីត)
Al-Nassr (អារ៉ាប៊ីសាអ៊ូឌីត) ១–០Tractor (អ៊ីរ៉ង់)
*អាស៊ីខាងកើត
Ulsan Hyundai (កូរ៉េខាងត្បូង) ០–០ (3–2 p) Kawasaki Frontale (ជប៉ុន)
Nagoya Grampus (ជប៉ុន) ៤–២Daegu FC (កូរ៉េខាងត្បូង)
Jeonbuk Hyundai Motors (កូរ៉េខាងត្បូង) Vs BG Pathum United (ថៃ)
Cerezo Osaka (ជប៉ុន) Vs Pohang Steelers (កូរ៉េខាងត្បូង)

អត្ថបទពាក់ព័ន្ធ៖ក្រុម​កូរ៉េខាងត្បូង ជប៉ុន និង​ថៃ ឡើង​ទៅ​វគ្គ​១៦ក្រុម​ចុងក្រោយ​ពាន Champion League ទ្វីប​អាស៊ី

ពានរង្វាន់ AFC Champion League 2021 ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី បែងចែក​ជា​២​តំបន់​ដោយ​ក្នុង​នោះ​មាន​តំបន់​ភាគ​ខាង​លិច (សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាង​លិច,​សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាង​ត្បូង​និង​សហព័ន្ធ​បាល់ទាត់​អាស៊ី​កណ្ដាល) ចំណែក​តំបន់​មួយ​ទៀត​គឺ​អាស៊ី​ខាង​កើត (សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាង​កើត និង​សហព័ន្ធ​បាល់ទាត់​អាស៊ាន)។

ពានរង្វាន់ AFC Champion League បង្កើត​ឡើង​ដំបូង​តាំង​ពី​ឆ្នាំ​១៩៩៦-៩៧ ហើយ​ក្រុម​ Al-Hilal របស់​អារ៉ាប៊ីសាអ៊ូឌីត និង​ក្រុម​ Pohang Steelers របស់​កូរ៉េខាងត្បូង ឈ្នះ​ជើង​ឯក​បាន​ច្រើន​ជាង​គេ​គឺ​ចំនួន​៣ដង​ម្នាក់ ខណៈ​ក្រុម​Ulsan Hyundai ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់៕

Telegram-Troryorng
Share.