បេក្ខភាព​ចុងក្រោយ​គឺ​ក្រុម Pohang Steelers និង Jeonbuk Hyundai Motors របស់​កូរ៉េខាងត្បូង បាន​ឡើង​ទៅ​ចូលរួម​វគ្គ​ប្រកួត​៨ក្រុមចុងក្រោយ​ក្នុង​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ក្លិប​កម្រិត​ទ្វីប​អាស៊ី AFC Champion League 2021។

លទ្ធផល​វគ្គ​១៦ក្រុម​ចុងក្រោយ៖
*អាស៊ីខាងលិច

Istiklol (តាជីគីស្ថាន) ០-១ Persepolis (អ៊ីរ៉ង់)
Sharjah (អារ៉ាប់រួម) ១–១ (៤–៥ p) Al-Wahda (អារ៉ាប់រួម)
Esteghlal (អ៊ីរ៉ង់) ០–២Al-Hilal (អារ៉ាប៊ីសាអ៊ូឌីត)
Al-Nassr (អារ៉ាប៊ីសាអ៊ូឌីត) ១–០Tractor (អ៊ីរ៉ង់)
*អាស៊ីខាងកើត
Ulsan Hyundai (កូរ៉េខាងត្បូង) ០–០ (3–២ p) Kawasaki Frontale (ជប៉ុន)
Nagoya Grampus (ជប៉ុន) ៤–២Daegu FC (កូរ៉េខាងត្បូង)
Jeonbuk Hyundai Motors (កូរ៉េខាងត្បូង) ១-១ (៤-២) BG Pathum United (ថៃ)
Cerezo Osaka (ជប៉ុន) ០-១ Pohang Steelers (កូរ៉េខាងត្បូង)

សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី នឹង​ធ្វើការ​ចាប់ឆ្នោត​ជ្រើសរើស​គូ​ប្រកួត​​វគ្គ​៨ក្រុម​ចុងក្រោយ​នៅ​ថ្ងៃ​ទី១៧ ខែ​កញ្ញា ឆ្នាំ​២០២១ ក្នុង​ទីស្នាក់ការ​កណ្ដាល​នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី។ ក្រុម​ទាំង​៨ មាន​ឈ្មោះ​ប្រកួត​ជុំ​បន្ត​មាន​ Persepolis របស់​អ៊ីរ៉ង់, Al Wahda របស់​អារ៉ាប់រួម, Al-Hilal និង Al-Nassr របស់​អារ៉ាប់ប៊ីសាអូឌីត, Ulsan Hyundai របស់​កូរ៉េខាងត្បូង និង Nagoya Grampus របស់​ជប៉ុន Pohang Steelers និង Jeonbuk Hyundai Motors របស់​កូរ៉េខាងត្បូង៕

Telegram-Troryorng
Share.