កីឡាករ Jack Grealish របស់​ក្រុម​បាល់ទាត់ Manchester City គឺ​ជា​​ជនជាតិ​អង់គ្លេស​ដំបូង​គេ​ដែល​​អាច​រក​បាន​គ្រាប់​បាល់​ខ្លួន​ឯង​ផង និង​បញ្ជូន​បាល់​ឱ្យ​មិត្តរួម​ក្រុម​ទាត់​បញ្ជូល​ទី​ផង ជា​លើក​ដំបូង​បើក​គិត​ពី​ឆ្នាំ​២០០៤ មក​​ក្នុង​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ទ្វីប​អឺរ៉ុប UEFA Champion League 2021-22។

កំណត់ត្រា​បែប​នេះ​ធ្លាប់​កើត​ឡើង​ម្តង​ដោយ​កីឡាករ Wayne Rooney កាល​ជា​កីឡាករ​របស់​ក្លិប Manchester United ក្នុង​ខែ​កញ្ញា ឆ្នាំ​២០០៤ នៅ​ទល់​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ Fenerbahçe របស់​ទួរគី។ នេះ​បើ​តាម​កំណត់ត្រា​របស់ OptaJoe។

ក្រុម Manchester City បាន​យក​ឈ្នះ​លើ​ក្រុម RB Leipzigរបស់​អាល្លឺម៉ង់ ដោយ​លទ្ធផល ៦ទល់៣ លើ​ទីលាន​កីឡដ្ឋាន Etihad Stadium ក្នុង​ទីក្រុង Manchester​របស់​ខ្លួន ហើយ​កីឡាករ Jack Grealish បាន​បញ្ជូន​គ្រាប់​បាល់​ទី​១ឱ្យ​កីឡាករ Ake បំប៉ោង​សំណាញ់​នាំ​មុខ​នៅ​នាទី​១៦ បាន​សម្រេច​ហើយ រូបគេ​បាន​ទាត់​បញ្ចូល​ទី​​គ្រាប់​ទី៤ នៅ​នាទី​៥៦ ផង​ដែរ។

លទ្ធផល​ប្រកួត​ដំបូង​ក្នុង​​វគ្គ​ជម្រុះ​តាម​ពូល​នៃ​ពានរង្វាន់ UEFA Champion League មាន៖
ថ្ងៃ​ទី១៤ ខែ​កញ្ញា ឆ្នាំ​២០២១៖

Group E: Barcelona 0-3 Bayern, Dynamo Kyiv 0-0 Benfica
Group F: Young Boys 2-1 Man. United, Villarreal 2-2 Atalanta
Group G: Sevilla 1-1 Salzburg, LOSC 0-0 Wolfsburg
Group H: Chelsea 1-0 Zenit, Malmö 0-3 Juventus
ថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ​២០២១៖
Group A: Man. City 6-3 Leipzig, Club Brugge 1-1 PSG
Group B: Atlético de Madrid 0-0 Porto, Liverpool 3-2 AC Milan
Group C: Beşiktaş 1-2 Dortmund, Sporting CP 1-5 Ajax
Group D: Sheriff 2-0 Shakhtar Donetsk, Inter 0-1 Real Madrid

Telegram-Troryorng
Share.