
រដ្ឋាភិបាលនៃប្រទេសចិន បានសាងសង់ទីលានបាល់ទាត់ប្រមាណ២៦,០០០ទីលានផ្សេងគ្នាទូទាំងប្រទេស សម្រាប់ផែនការរយៈពេល៥ឆ្នាំម្ដងលើកទី១៣ ពោលគឺចន្លោះឆ្នាំ២០១៦ដល់២០២០ នេះបើតាមការបញ្ជាក់របស់គណៈកម្មាធិការអភិវឌ្ឍន៍និងកែទម្រង់ជាតិ ហៅកាត់ថា NDRC។
ប្រភពបានបញ្ជាក់ទៀតថាបើធៀបនឹងផែនការ៥ឆ្នាំម្តង លើកទី១២ កន្លងទៅ (២០១១-២០១៥) ចិនបានសាងសង់កីឡដ្ឋានបាល់ទាត់បានចំនួន២៦,៩៥៧ ទីលានរួចទៅហើយ។
ខេត្តចំនួន១២ថ្មីទៀតមានដូចជា Henan, Shandong និង Guangdong មានកីឡដ្ឋានច្រើនជាង១០០០កន្លែង។ កីឡដ្ឋានដែលចិនបានសាងសង់នេះមានប្រភេទស្ដង់ដារ១១ទល់១១, ៧ទល់៧ និង ៥ទល់៥ ជាដើម។ ក្នុងចំណោមទីលាននីមួយៗសាងសង់អស់ជាង២៩០,៦០០ដុល្លារអាមេរិក ឬ ២លានយេន៕