ប្រធាន​ក្លិប​បាល់ទាត់​វិសាខា លោក​ជំទាវ កែ សួនសុភី ស សុខា បាន​ផ្ដល់​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ​ជូន​ដល់​កងកម្លាំង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ អំឡុង​ពេល​បំពេញបេសកម្ម​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ ដែល​កំពុង​តែ​ផ្ទុះ​ឡើង​ខ្លាំង​នៅ​ក្នុង​ខេត្ត​ប៉ុន្មាន​ថ្ងៃ​នេះ។

នៅ​ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២១ ក្រុមការងារ​តំណាង​លោកជំទាវ កែ សួនសុភី ស​ សុខា​ បាន​នាំ​យក​គ្រឿង​ឧបភោគ ​បរិភោគ​ប្រគល់​ជូន​កងកម្លាំង​រួមមាន អង្ករ​ចំនួន​ ៦​ តោន, ត្រីខចំនួន​ ៣៦​ កេសធំ, មីចំនួន​ ៣៦​ កេសធំ, ទឹក​ត្រី​ចំនួន​ ១០០​ យួរ, ទឹក​ស៊ីអ៊ីវ​ចំនួន​ ១០០​ យួរ, ទឹក​ក្រូច​ចំនួន​ ៥០​ កេស និង​ទឹក​សុទ្ធ​ចំនួន​ ៥០​ កេស។

សូម​បញ្ជាក់​ថា​បើ​យោង​តាម​របាយការណ៍​ប្រចាំ​ថ្ងៃ​របស់​ក្រសួងសុខាភិបាល នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​២៦ ខែ​មេសា ឆ្នាំ​២០២១ នេះ​មាន​អ្នក​ឆ្លង​កូវីដ-១៩​ ចំនួន​៥៨០នាក់ ដោយ​ក្នុង​នោះ​នៅ​ខេត្ត​បន្ទាយមានជ័យ មាន​អ្នក​ឆ្លង​រហូត​ដល់​៩១នាក់៕

Share.

Leave A Reply