តារា​សម្ដែង​ខ្ពស់​ស្រឡះ​សម្បុរ​ស្រអែម​បែប​ខ្មែរ​អង្គរ​ លោក អ៊ុន សិទ្ធា បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ម្ដង​៣​មុខ​​​ស្រប​ពេល​ជាមួយ​គ្នា​ ក្នុង​នោះ​មាន ជំងឺ​គ្រុនឈាម គ្រុន​ពោះវៀន​ និង រលាកក្រពះ​ពោះវៀន បន្ទាប់​ពី​លោក​ត្រលប់​ពី​ដើរ​លេង​កម្សាន្ត​នៅ​រមណីដ្ឋាន​ទឹក​ជ្រោះ​ប៊ូស្រារួច​នក​​។

យោង​តាម​ការ​បង្ហោះ​របស់​សមី​ខ្លួន​កាល​ពីថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២១ លោក អ៊ុន សិទ្ធា បាន​ធ្វើ​ការ​ចែក​រំលែកពី​អាការៈ​ជំងឺ​របស់​លោក​ដល់​អ្នក​គាំទ្រ​ ក្រោយ​លោក​បាន​ប្រកាស​ថា​លោក​កើត​ជំងឺ​ ៣​មុខ​ក្នុង​ពេល​តែ​មួយ​នា​ពេល​កន្លង​មក​នោះ​ ថា​បច្ចុប្បន្ន​នេះ​ជំងឺ​របស់​លោក​មាន​ការ​ធូរស្រាល​បាន​៦០​ភាគ​រយហើយ​។ តារា​សម្ដែងឆ្នើម​រូប​នេះ​ ក៏​ឆ្លៀត​ផ្ដាំ​ផ្ញើ​ទៅ​កាន់​អ្នក​គាំទ្រ​ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន​​ផង​ដែរ​៖

«នឹកម៉ែណាស់ជាសារមួយសំរាប់បងប្អូនដែលចូលចិត្តដំណេីរកំសាន្តតាមតំបន់ព្រៃភ្នំទឹកជ្រោះ​ ។ល។ សូមប្រុង​ប្រយ័ត្ន​ការពារ​ខ្លួន​(មូសខ្លា​)ពេលនេះខ្ញុំមានជំងឺគ្រុនឈាមផង​ គ្រុនចាញ់​ផង​ នឹងរលាកក្រពះពោះវៀនទៀត​ ទេីបតែបានធូរ៦០%ទេ​ ។ ​ ដូច្នេះ​ដូចបានសរសេរខាងលេីសូមប្រុង​ប្រយ័ត្ន​ផង​ នេះដោយសារការធ្វេសប្រហែសរបស់ខ្ញុំ​ ទេីបមានជំងឺបែបនេះ​ ពេលញាក់ម្តងៗឃេីញអស់ហេីយម៉ែឪ​ សូមថែរក្សាសុខភាព​ទាំងអស់​គ្នា»️

ត្រយងសូម​ជូ​នពរ​ឱ្យ​តួ​ឯក​ប្រុស​ពី​ភាពយន្ត​ភាគ​ខ្មែរ​ «ម្ចាស់​ក្រោល​ដំរី» រូប​នេះ​ឆាប់​ជា​សះស្បើយ​ ត្រលប់​មក​មាន​សុខភាព​ល្អ​បរិបូរ​ ហើយ​វិល​មក​សម្ដែង​រឿង​ដើម្បី​បម្រើ​ចំណីអារម្មណ៍​អ្នក​ទស្សនា​ជា​បន្ត​ទៀត​។

Telegram-Troryorng
Share.