​មុន​នេះ​បន្ដិច​ តារា​សម្ដែង​ តារា​កំប្លែង​ និង​ជា​ពិធីករ​​ពូកែ​សម្ដី​ លោក រ៉ូលីន​ ទើប​តែ​បង្ហោះ​​ពាក្យ​សម្ដី​មួយ​ឃ្លា ដែល​ធ្វើ​ឱ្យ​​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​។

យោង​តាម​ការ​បង្ហោះ​នៅល្ងាច​ថ្ងៃ​ទី​១៨ ខែ​កញ្ញា​ ឆ្នាំ​២០២១ នេះ រ៉ូលីន​បាន​បង្ហោះ​សំណេរ​ខ្លី​មួយ​ដែល​ហាក់​បង្ហាញ​ពី​ការ​ខឹង​សម្បារ​ដោយ​សារ​តែ​មាន​អ្នក​ណា​ម្នាក់​ធ្វើ​ខឹង​ខ្លាំង មើល​ទៅ​អាចពាក់ព័ន្ធ​នឹង​រឿង​ការងារ​ផង​ក៏​មិនដឹង​។ នេះ​គឺ​ជា​សំណេរ​ទាំង​ស្រុង​ដែល​រ៉ូលីន​បាន​បង្ហោះ​នៅ​លើ​ផេក​របស់​ខ្លួន​៖ «កុំគិតថាលុយប៉ុណ្នឹងមកបង្វិលក្បាលខ្ញុំតាមចិត្ត​ចា៎​គឺ​អត់​ធ្វេី​តែម្តង»

ក្រោយ​ការ​បង្ហោះ​របស់​តារា​រូប​នេះ​ធ្វើ​ឱ្យ​មានអ្នក​គាំទ្រ​របស់​លោក មាន​ការ​ចាប់​អារម្មណ៍​នឹង​ចូល​មក​លើក​ទឹក​ចិត្ត​ និង​មាន​អ្នក​ខ្លះ​ទៀត​បាន​លើក​ឡើង​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​របស់​តារា​រូប​នេះ​ផង​ដែរ​។

Michael Vin ស្គាល់ចែលីនតិចពេកហើយ
ជីវ សុខ ជា ត្រជាក់ចិត្តបង
Vanna Yuth មែនហើយបង មនុស្សខ្លះមើលងាយគេ អាងខ្លួនឯងមានលុយ។ ចុះប៉ុន្មាន ទើបអាចបង្វិលបងបាន?

Telegram-Troryorng
Share.