បន្ទាយមានជ័យ៖ ឪពុកមានាំក្មួយ និងកូនទៅលេងទឹករវល់លាងម៉ូតូក្មួយលង់ទឹកស្លាប់ ហេតុការណ៍នេះ ស្ថិតនៅចំណុចស្ពាន អាងរូង ភូមិឈូក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយាមនជ័យ កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រួយ ចរិយា ភេទស្រី អាយុ៧ឆ្នាំរស់នៅភូមិ ផ្គាំ ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។មុនពេលកើតហេតុនៅម៉ោងប្រហែល១៦និង៣០នាទី ឪពុកមាឈ្មោះ ឡាយ ប៊ុនរិទ្ធ ភេទប្រុសអាយុ៣៦ឆ្នាំ បាននាំកូនបង្កើត និងក្មួយមានគ្នាសរុប ០៣នាក់ ជិះម៉ូតូទៅលេងទឹកអាងរូង លុះដល់ចំនុចកើតហេតុឪពុកមាបានលាងម៉ូតូបានបណ្តោយអោយកូន និងក្មួយលេងទឹកជាមួយគ្នា មួយសន្ទុះ មកស្រាប់តែបាត់ក្មួយ គាត់សង្ស័យថាក្មួយលង់ទឹក ហើយគាត់បានចុះរាវរកក្នុងទឹកប្រហែល៣០នាទីទើបរកឃើញ ហើយបាននាំជនរងគ្រោះមកស ង្គ្រោះនៅមណ្ឌលសុខភាពសិង្ហ តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់មុនមកដល់មណ្ឌលសុខភាព។

ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច្ច័យរួច សន្និដ្ឋានថាសពពិតជាលង់ទឹកពិតប្រាកដមែន រួចបានប្រគល់សពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ប៉ោយប៉ែត

Share.