នៅ​សុខៗសោះ​តារា​សម្ដែង​ដ៏​ល្បីមួយ​រូប​របស់​ថៃ​ Mookda ត្រូវ​អ្នក​គាំទ្រ​តារា​សម្ដែង​ស្រី Pooklook ចូល​មក​តវ៉ា​និង​ប្រាប់​ឱ្យ​មលុប​ពាក្យ​ខមមិន​ ព្រោងព្រាត​ បង្កើត​ជា​ដ្រាម៉ា​ផ្អើល​បណ្ដាញ​សង្គម​។

រងគ្រោះ​បែប​មិ​នដឹង​ខ្លួន​សម្រាប់​តារា​ស្រី​ឆ្នើម​របស់​ប៉ុស្តិ៍​លេខ​៧​ថៃកញ្ញា​​ Mookda ព្រោះ​ក្រោយ​ពី​ចូល​ទៅ​ខមមិន​​នៅ​ខាង​ក្រោម​ផុស​ IG របស់​ កំលោះ​ Mike តារា​ឯក​ប្រុស​ធ្លាប់​សម្ដែង​រឿង​ជាមួយគ្នា​ ស្រាប់​តែ​ត្រូវ​អ្នក​គាំទ្រ​តារា​សម្ដែង​ស្រី​ Pooklook ចូល​មក​ប្រាប់​​ឱ្យ​លុប​ពាក្យ​ខមមិន​នោះ​ចោល​។

រឿង​នេះ​កើត​ឡើង​​ក្រោយ​ Mookda ចូល​ទៅ​ខមមិន​ក្រោម​រូប​ Mike ដែល​បី​កូន​ឆ្កែ​តូច​ ដោយ​កំលោះ​ Mike បាន​សរសេរ​ Caption ថា​៖ «កុំ​យក​ចិត្ត​ខ្លាំង​បាន​ទេ​? ទ្រាំ​លែង​បាន​ហើយ​ដឹង​ទេ​?» ដោយ​បន្ត​មក​ Mookda បាន​ចូល​មក​សរសេរ​ក្រោម​នោះ​ថា​ «ប្អូន​» មុន​​នឹង​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​ចូល​មក​​ឆ្លើយតប​ក្នុង​ខមមិន​ខាង​លើ​លក្ខណៈ​ឱ្យ​តារា​ឯក​ស្រី​វ័យ​ក្មេង​លុប​ខមមិន​ចេញ​ ព្រោះ​ឆ្កែ​ក្នុង​រូប​នោះ​ជា​របស់​កញ្ញា​ Pooklook។

ក្រោយ​មក​ទៀត​បាន​ក្លាយ​ជា​រឿង​រ៉ាវ​ដ្រាម៉ា​ ព្រោះ​អ្នក​លេង​បណ្ដាញ​សង្គម​បាន​ចូល​មក​ខមមិន​ឆ្លងឆ្លើយ​គ្នា​យ៉ាង​ក្ដៅ​គគុក​ មិន​ថា​ «សុំឱ្យ​លុប​ខមមិន​ចេញ»​ «កូនឆ្កែ​ថ្មី​ Pooklook យក​មក​ចិញ្ចឹម​ មិនមែន​ឆ្កែ​បង​ម៉ៃ​ទេ» «លុប​ខមមិន​ចេញ»​ «ខ្មាសគេ​ អស់​សំណើច​ខ្លាំង​ណាស់»​ «ឆ្កែ​របស់​ Pooklook ទេ» «មក​លឿន​ខ្លាំង​ណាស់»​ «អស់​សំណើច»​ «ឆ្កែ​របស់​ Pooklook» «ពេល​ម៉ាក់​ Pooklook ស្លាប់​មិន​ឃើញ​មក​ខមមិន​ចែក​រំលែក​ទុក្ខ​សោះ​»។

ខណៈ​ដែល​មាន​អ្នក​ខ្លះ​បាន​ចេញ​មក​ឆ្លើយ​តប​ចំពោះ​អ្នក​ខមមិន​ដែល​ឱ្យ​តារា​ស្រី​ខាងលើ​លុប​ចោល​ខមមិន​របស់​ខ្លួន​វិញ​ថា​ Mookda និង Mike គឺជា​តារា​សម្ដែង​​ក្នុង​ស្ថានីយ​តែ​មួយដូច្នេះ​ការ​ចូលមក​ខមមិន​គឺជា​ការ​បង្ហាញ​នូវ​មិត្ត​ភាព​ល្អៗ​ចំពោះ​គ្នា​ ចំណែក​អ្នក​ខ្លះទៀត​លើក​ឡើង​ថា «​គ្រាន់​តែ​ខមមិន​ឱ្យ​កូន​ឆ្កែ​ព្រោះ​តែ​ស្រលាញ់សោះ​តាម​រក​រឿង​ធ្វើ​អី?» «ចង់​ឆ្កែរបស់​អ្នក​ណា​មិនមាន​អ្វី​សំខាន់​សំខាន់​ឆ្កែ​គួរ​ឱ្យ​ស្រលាញ់»​ «កុំទៅ​ខ្វល់​មនុស្ស​អស់​នេះ»​៕

ប្រភព៖ Khaosod

Telegram-Troryorng
Share.