បន្ទាយមានជ័យ៖ អាជ្ញាធរក្រុងប៉ោយប៉ែតនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ បានសេចក្តីជូនដំណឹងឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ខណៈទឹកកំពុងហូរមកពីប្រទេសថៃ អាចនិងមានកំរិតកំពស់ទឹកក្នុងមួយថ្ងៃជិត១ម៉ែត្រ ស្របតាមការជូនដំណឹងរបស់ភាគីថៃថា ទឹកនិងអាចហូរស្រុងពីប្រទេសថៃ ចូលមកក្រុងប៉ោយប៉ែត។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជាដល់កម្លាំងគណៈបញ្ជាការឯកភាពក្រុងទាំងអស់សូមត្រៀមខ្លួន ដើម្បីត្រៀមជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះជំនន់ទឹកភ្លៀង ជាពិសេសប្រជាពលរដ្ឋដែលនៅរស់នៅក្នុងភូមិមួយចំនួន ដែលនៅតាមបណ្តោយអូរព្រំដែន និងបានជូនដំណឹងឲ្យប្រជាពលរដ្ឋត្រៀម និងប្រុងប្រយ័ត្នផងដែរ។

គួរបញ្ជាក់ដែរថា បន្ទាប់ពីមានភ្លៀងជាប់ៗគ្នា កាលពីថ្ងៃទី១៩ និងថ្ងៃទី២០ ខែកញ្ញា កន្លងមក ក្រុងប៉ោយប៉ែត នៅតាមបណ្តោយផ្លូវលំ ផ្លូវជាតិ សាលារៀន វត្តអារាម ចំណតរថយន្ត ផ្សារ និងផ្ទះប្រជាពលរដ្ឋមួយចំនួនបានរងការជន់លិចប៉ះពាល់រាប់រយគ្រួសារ និងបានជម្លៀសប្រជាពលរដ្ឋជិត១០០ គ្រួសារ មករកទីទួលសុវត្ថភាព។ប៉ុន្តែស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២១នៅប៉ែកខាងជើងផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ស្រកជាបណ្តើរៗហើយ។

ដោយឡែកស្ថានភាពទឹក នៅប៉ែកខាងត្បួងផ្ហូវជាតិលេខ៥ ភូមិដែលនៅតាមបណ្តោយអូរព្រំដែន ស្ថានភាពទឹកនៅនឹង តែទឹកបន្តហូរហក់ឡើង នៅទំនប់អាងអូរខៃដន៕

អត្ថបទ៖ ប៉ោយប៉ែត

Share.