ខណៈដែលពុទ្ធបរិស័ទនៅទូទាំងប្រទេស បាននិងកំពុងប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ តាមប្រពៃណីជាតិនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញនូវក្តីបារម្ភចំពោះហានិភ័យ នៃការឆ្លងជំងឺកូវីដ-១៩នៅតាមបណ្តាទីវត្តអារាមនានា។

ការបង្ហាញនូវការបារម្ភរបស់ប្រមុខរាជរដ្ឋាភិបាលនេះកើតមានឡើងបន្ទាប់ពីមានការរក ឃើញករណីឆ្លងកូវីដ-១៩ជាបន្តបន្ទាប់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ជាក់ស្តែងនៅ ថ្ងៃទី ២៣ខែកញ្ញានេះ អាជ្ញាធរបានរកឃើញករណីឆ្លងកូវីដ១៩នៅក្នុងវត្តចំពុះក្អែកនៅខណ្ឌ អំពៅរហូតដល់៤៥នាក់បន្ទាប់ពីការរកឃើញនៅវត្តនាគវ័នកាលពីថ្ងៃទី២២ខែកញ្ញាចំនួន២៣ ករណី។

សម្តេចសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាតាមរយៈសារជាសំឡេងនៅថ្ងៃទី ២៣ ខែកញ្ញាបានស្នើឲ្យក្រសួងសុខាភិបាលពិចារណាផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ ដើម្បីបញ្ចៀសការប្រមូលផ្តុំនៅតាមទីវត្តអារាមនានា៕

សូមស្ដាប់សារសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន

Share.