ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទី គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងត្រឡប់មកមាតុប្រទេសវិញ នៅវេលាម៉ោង៤ រសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រោយពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន។

មានវត្តមានអញ្ជើញចូលរួមទទួលព្រះរាជដំណើរព្រះមហាក្សត្រនិងសម្តេចម៉ែនៅរសៀលថ្ងៃ នេះរួមមាន៖ សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេច ហេង សំរិន ប្រធានរដ្ឋសភា, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំង មន្ដ្រីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលជាច្រើនរូបទៀត៕

Share.