ខណៈ​ដែល​តារា​ៗ​ស្ថិត​ក្នុង​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សាធារណជន​ ដោយ​សារ​តែ​ទម្លាប់​និង​រឿង​ផ្សេងៗ​​ តារា​សង្ហា​ពីរ​ដួង​គឺ​ Brad Pitt និង​ Leonardo DiCaprio ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា​មិន​សូវ​ចូលចិត្ត​ងូតទឹក​នោះ​ទេ។

ខណៈ​ដែល​មនុស្ស​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ដូច​ជា​ Brad Pitt ត្រូវ​បាន​គេ​យល់​ឃើញ​ច្បាស់​ជា​ស្អាត​និង​​ចូលចិត្ត​ងូត​ទឹក​ញឹកញាប់​ ប៉ុន្តែ​ការ​ពិត​ Brad Pitt គឺ​ជា​មនុស្ស​ដែល​រវល់​ខ្លាំង​ណាស់​ដូច្នេះ​លោក​មិនសូវ​មាន​​ពេលវេលា​បាន​ងូត​ទឹក​ស្រួលបួល​នោះ​ទេ​ យោងតាម​ការ​ផ្សាយ​របស់​គេហទំព័រ​ The Things បាន​ឱ្យ​ដឹង​ថា​ក្រោយ​បែកញើស​ពេញ​មួយ​ថ្ងៃ​ដោយសារ​តែ​ថត​ភាពយន្ត​ តារា​រូប​នេះ​បាន​រូប​កន្សែត​សើម​កូន​ក្មេង​មក​ជូតមុខ​ជូត​ខ្លួន​ និង​ជូត​នៅ​ក្រោម​ក្លៀក​ដើម្បី​ឱ្យ​ស្រស់ស្រាយ​ខ្លួន​ ហើយ​អាច​បន្ត​ការងារ​ទៅ​មុខ​ទៀត​។

តារា​ល្បី​ម្នាក់​ទៀត​ដែល​មិន​ចូលចិត្ត​ងូត​ទឹក​ដែរ​នោះ​គឺ​ប្រុស​ស្អាត​ Leonardo DiCaprio ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា​មូលហេតុ​ដែល​លោក​មិន​សូវ​ចូលចិត្ត​ងូត​ទឹក​នោះ​មិន​សូវ​ខុស​គ្នា​ពី​ Brad Pitt នោះ​ទេ​ ខណៈ​ដែល​ Brad Pitt មិន​សូវ​ងូត​ទឹក​ព្រោះ​ពេល​វេលា​ខ្លី​ តែ​ Leonardo មិន​ចង់​ងូត​ទឹក​ដោយ​សារ​តែខ្វល់ខ្វាយ​ពី​​បញ្ហា​បរិស្ថាន​។ លោក​បាន​សម្រប​ខ្លួន​ជាមួយ​នឹង​ការ​រស់​នៅ​បែប​ Eco-Friendly ហើយ​ដើម្បី​ធ្វើ​បែបនេះ​បាន​លោក​គួរតែ​ផ្អាក​ការ​ងូតទឹក​ឱ្យ​កាន់​តែ​ច្រើន​។ យោង​តាម​អតីត​មិត្ត​ស្រី​របស់​លោក​ Erin Heatherton បាន​ឱ្យ​ដឹង​ថា​តារា​រូប​នេះ​មិន​ត្រឹម​តែ​មិន​សូវ​ចង់​ប្រើប្រាស់​សាប៊ូ​និង​ទឹក​នោះ​ទេ​ តែ​លោក​ថែម​ទាំង​មិន​លាង​ក្លៀក​ដើម្បី​ចង់​ឱ្យ​គ្រប់​យ៉ាង​ស្ថិត​ក្នុង​លក្ខណៈ​ធម្មជាតិ​ឱ្យ​កាន់​តែ​ខ្លាំង​។

សម្រាប់​ករណី​របស់​តារា​ទាំង​ពីរ​រូប​នេះ​អាច​ធ្វើ​តាម​លក្ខណៈ​បាន​ដើម្បី​អភិរក្សទឹក​នោះ​គឺ​ក្រៅ​ពី​ប្រើ​ពេល​ខ្លូ​ហលយ​នោះ​ការ​ងូត​ទឹក​អាច​កាត់​បន្ថយ​ពី​៨​នាទី​មក​ត្រឹម​៥​នាទី​ ឬ​កុំ​បើក​ទឹក​ខ្ជះខ្ជាយ​បើក​តែ​ពេល​ត្រូវ​លាង​ជំរះ​ខ្លួន​ជាការ​ស្រេច​។

Telegram-Troryorng
Share.