នៅ​រសៀល​ថ្ងៃ​ច័ន្ទ​ទី​២៧ ខែ​កញ្ញា​ ឆ្នាំ​២០២១ នេះ​តារា​សម្ដែង​ខ្ពស់​ស្រឡះ​ម្ចាស់​រហស្សនាម​ បុរស​សង្ហា​សំបុរ​ខ្មែរ​អង្គរ​ លោក​ អ៊ុន សិទ្ធា​ បាន​លេច​វត្តមាន​ Live លក់​ផលិត​អនឡាញ​ដូច​ជា​តារា​រួម​អាជីព​មួយ​ចំនួន​ទៀត​ដែល​ងាក​មក​ចាប់​ផ្ដើម​របរ​អនឡាញ​ ក្រោយ​ការងារស​ម្ដែង​មួយ​រយៈ​នេះ​រាង​រយាល​ព្រោះ​វិបត្តិ​នៃជំងឺ​កូវីដ​-១៩​។ ប៉ុន្តែ​ផលិតផល​ដែល​តារា​សម្ដែង​នេះ​ Live លក់​ហាក់​ខុសគ្នាដាច់ស្រឡះ​ពី​តារា​ផ្សេងៗ​ដែល​ផ្ដោត​លើ​ការ​លក់​ផលិតផល ម្សៅ Make up សម្លៀកបំពាក់ អាហារ និងគ្រឿង​អលង្ការ តែ​​​លោកបែរ​ជា​លក់​របស់​មាន​ជីវិត​ទៅវិញ។

យោង​តាម​ការ​បង្ហោះ​របស់​ផេក​ «Happy Animals Kh» ដែល​បាន Live ហើយ​មាន​វត្តមាន​តារា​ប្រុស​រូប​សង្ហា​ម្នាក់​នេះ​ ដើរ​តួ​ជា​អ្នក​ប្រូម៉ូត​លក់​កូន​ឆ្មា​ដ៏​គួរ​ឱ្យស្រលាញ់​ជា​ច្រើន​ប្រភេទ​ បាន​យ៉ាងស្ទាត់​ជំនាញ​និង​រត់មាត់​ ប្រៀបដូចជា​អ្នកលក់​អាជីព​ម្នាក់​ព្រោះ​លោក​អាច​និយាយបណែនាំ​ពី​ប្រភេទ​ឆ្មា​និមួយ​ៗ​បាន​យ៉ាង​ច្បាស់​លាស់​។

ប៉ុន្តែ​នៅ​ពេល​មាន​អ្នក​សាកសួរ​ថា​លោក​ជា​អ្នក​លក់​ឬយ៉ាងណា​នោះ​ បុរស​សំបុរ​ស្រអែម​រូប​នេះ​បាន​ឱ្យ​ដឹង​ថា​ការ​ពិត​លក់​មិនមែន​ជា​អ្នក​លក់​អី​នោះ​ទេ​ តែ​លក់​មក​ទទួល​យក​កូន​ឆ្មា​ដែល​លោក​កុម្មង់​ ហើយ​ចាំ​ពេល​ដែល​ម្ចាស់​ហាង​ជា​មិត្ត​របស់​លោក​កំពុង​ Live លក់​ទើបលោក​ចូលជួយ​ Live លក់ តែ​ម្ដង​ទៅ​។

ប្រភព​វីដេអូ៖

Telegram-Troryorng
Share.