បន្ទាយមានជ័យ៖ មន្ត្រីជំនាញចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋ ក្រោយទទួលបានសមទ្ធិផលពីរាជរដ្ឋាភិបាលផ្លូវប្រភេទ បួនគន្លង ដើម្បីឲ្យអ្នកបើកបរយល់ដឹងពីការប្រើប្រាស់ផ្លូវប្រភេទ៤គន្លង កាត់បន្ថយគ្រោះថ្នាក់ចរារណ៍ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នៅរង្វង់មូលស្រីគ្រប់ល័ក្ខ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចាន់ដា ស្នងការរងទទួលការងារសណ្តាប់ធ្នាប់សាធារណៈនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកជំនួយស្មារតីស្តីពីការច្បាប់ចរាចរណ៍ផ្លូវគោកខណៈពេលដែលខេត្តបន្ទាយមានជ័យទទួលបានសមទ្ធិ ផលពីរាជរដ្ឋាភិបាលផ្លូវប្រភេទ ៤គន្លង ដែលតភ្ជាប់ពីក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យដល់ស្រុកថ្មគោលខេត្តបាត់ដំបងបានចុះផ្សព្វផ្សាយប្រ ការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវ។

លោកបានបញ្ជាក់ថា៖ នៅពេលកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសហការជាមួយមន្ត្រីសាធារណៈការនិងដឹកជញ្ជូនចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ឃើញថាប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវ៤គន្លង មានប្រមាណជា ២០% ដែលមិនទាន់ចេះច្បាប់ប្រើប្រាស់ ដោយជិះបញ្ច្រាស់ទិសដែលប្រឈមគ្រោះថ្នាក់គ្រប់ពេលត្រូវមន្ត្រីជំនាញធ្វើការអប់រំណែនាំឲ្យយល់ដឹងការពារសុវត្ថិភាព។

លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ ខេត្តបន្ទាយមានជ័យទទួលបានសមទ្ធិផលផ្លូវប្រភេទ៤គន្លងដែលតភ្ជាប់ពីក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ដល់ស្រុកថ្មគោល ខេត្តបាត់ដំបងប្រវែងជិត៤០គីឡូម៉ែត្រ ជាជំនួយរាជរដ្ឋាភិបា លជប៉ុនតាមរយៈអង្គការ ចៃការ (JICA) ដែលត្រូវបានបើកអោយដំណើរការថ្មីៗដោយខ្លាចប្រជាពលរដ្ឋមិនទាន់យល់ដឹងពីការប្រើប្រាស់ផ្លូវកម្លាំង ចម្រុះបានធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងពន្យល់ណែនាំ ដល់ អ្នកជិះកង់ និងថ្មើជើង អ្នកជិះម៉ូតូ ម៉ូតូកងបី ម៉ូតូសណ្តោងរ៉ឺម៉ក អ្នកជិះរថយន្ត និងអ្នកបើកបររថយន្ត ពេលធ្វើដំណើរត្រូវដឹងភ្លើងសញ្ញាចរាចរណ៍ ពាក់ខ្សែក្រវ៉ាត់ និងពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ និងយល់ដឹងពីការបើកបរលើកន្លងរបស់ខ្លួន ការពារអាយុជីវិតខ្លួនឯង និងអ្នកដ៍ទៃ៕

អត្ថបទ៖ប៉ោយប៉ែត

Share.