ខេត្តព្រះសីហនុ ៖ លោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋាន សេវាស្នាក់នៅទេសចរណ៍ បានបើកផ្សព្វផ្សាយ វិធានសុវត្ថិ ភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) ជូនចំពោះអាជ្ញាធរ និងប្រតិបត្តិករណ៍ទេសចរណ៍ ដើម្បីជំរុញឱ្យវិស័យទេសចរណ៍អាចដំណើរការបាន ក៏ដូចជាការជួយផ្តល់ការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និងធានាបាននូវការ ទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩។

ប្រធាននាយកដ្ឋាន សេវាស្នាក់នៅទេសចរណ៍មានប្រសាសន៍ថា អាជ្ញាធរ និងប្រតិបត្តិករណ៍ទេសចរណ៍ ចាំបាច់ត្រូវមានគោលនយោបាយ លិខិតបទដ្ឋានគតិយុត្តនានា និងវិធានសុវត្ថិ ភាពទេសចរណ៍ ក៏ដូចជាវិធានសុវត្ថិភាពសុខាភិបាលត្រឹមត្រូវសមស្រប ដើម្បីធ្វើការអប់រំ និងបណ្ដុះបណ្ដាល ឱ្យបានទូលំទូលាយដោយមានការចូលរួមអនុវត្តឱ្យបានត្រឹមត្រូវពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសវិស័យឯកជន និងប្រជាពលរដ្ឋផ្ទាល់ ការ អនុវត្តឱ្យបានត្រឹមត្រូវខ្ជាប់ខ្ជួន  ៣.ការពារ ៣.កុំ ។

ខេត្តព្រះសីហនុ ត្រូវបានកំណត់គោលដៅសេដ្ឋកិច្ចគំរូពហុបំណង ស្របតាមគោលនយោបាយអភិវឌ្ឍឧស្សាហកម្មឆ្នាំ២០១០-២០២៥ គោលន យោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ជាតិ ផ្អែក លើសកម្មភាពដ៏វិសេសវិសាលនៃធន ធានសេដ្ឋកិច្ច និងធនធានធម្មជាតិរួមមានកំពង់ផែអន្តរជាតិ ឆ្នេរ និងកោះដ៏ស្រស់ស្អាត ឧទ្យានជាតិរាម ទឹកជ្រោះក្បាលឆាយ និងធនធានបាតសមុទ្រ ផ្ដល់សក្តានុពលយ៉ាងធំធេងសម្រាប់ការអភិវឌ្ឍទេសចរណ៍ ក៏ដូចជាការទាក់ ទាញភ្ញៀវទេសចរប្រមាណ ២លាននាក់ ឱ្យចូលមកទស្សនា និងសំរាកកម្សាន្តជារៀងរាល់ឆ្នាំ មុនព្រឹត្តិកា រណ៍កើតជំងឺ កូវីដ-១៩ ៕

Share.