ក្រុម​បាល់ទាត់​ Manchester United ត្រូវ​បើក​ទ្វា​កីឡដ្ឋានOld Trafford ក្នុង​ទីក្រុង Manchester របស់​ខ្លួន​ទទួល​ក្រុម Villarreal របស់​អេស្ប៉ាញ ក្នុង​វគ្គ​ជម្រុះ​ពូល F នៃ​​ពានរង្វាន់​ជើង​ឯក​ទ្វីប​អឺរ៉ុប 2021–22 UEFA Champions League នៅ​វេលា​ម៉ោង​​២​រំលង​អាធ្រាត្រ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២១។

ក្រុម Manchester United ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer បច្ចុប្បន្នមានវ័យ៤៨ឆ្នាំ មកពីក្របខណ្ឌ Premier League របស់ប្រទេសអង់គ្លេសដោយ ដឹកនាំ៦ប្រកួតកន្លងទៅ ឈ្នះ៤ ស្មើ១ និងចាញ់១ មាន១៣ពិន្ទុ ឈរលេខរៀងទី៤។

ចំណែក​ក្រុម Villarreal ក្រោមការដឹកនាំរបស់លោក Unai Emery បច្ចុប្បន្នមានវ័យ៤៩ឆ្នាំ មកពីក្របខណ្ឌ Laliga របស់ប្រទេសអេស្ប៉ាញដោយ ដឹកនាំ៦ប្រកួត ឈ្នះ១ ស្មើ៥ មិនដែលចាញ់ មាន៨ពិន្ទុ ឈរលេខរៀងទី១១។

កីឡាករសំខាន់ៗរបស់ក្រុមទាំងពីរ៖
*Cristiano Ronaldo បង្ហាញខ្លួនជាថ្មីជាកីឡាករក្រុមបិសាចក្រហម Manchester United បានចូលខ្លួនប្រកួតជា៤លើកសម្រាប់រដូវកាលថ្មីនេះ ហើយរកបានគ្រាប់បាល់ចំនួន៤គ្រាប់ ដោយ​ក្នុង​នោះ៖
-២គ្រាប់ទល់នឹង Newcastle
-១គ្រាប់ទល់នឹង Young Boys
-១គ្រាប់ទល់នឹង West-Ham United
-ខកខានស៊ុតបញ្ចូលទីទល់នឹង Aston Villa។

*Manu Trigueros បង្ហាញខ្លួន៧លើកឲ្យក្រុម Villarreal នៅរដូវកាលថ្មីនេះហើយគាត់អាចរកបានគ្រាប់បាល់ចំនួន៣គ្រាប់ គឺ៖
-១គ្រាប់ទល់នឹង Atletico Madrid
-១គ្រាប់ទល់នឹង Atalanta
-១គ្រាប់ទល់នឹង Elche។

រឿងរ៉ាវសំខាន់៖
Cristiano Ronaldo ធ្លាប់លេងទល់នឹងក្រុម Villarreal ៤លើកចន្លោះឆ្នាំ ២០០៥/០៦ និងឆ្នាំ ២០០៨/០៩ ក្នុងនាមជាកីឡាករ Manchester United ក្រោមការដឹកនាំរបស់លោក Air Alex Ferguson ដោយមិនអាចស៊ុតបញ្ចូលម្តងណាឡើយពោលគឺបញ្ចប់លទ្ធផល ០-០ ទាំង៤ប្រកួតស្ទើរមិនគួរឲ្យជឿ។
១. ឆ្នាំ២០០៥ ថ្ងៃទី១៤ ខែកញ្ញា៖ Villarreal 0-0 Manchester United
២. ឆ្នាំ២០០៥ ថ្ងៃទី២២ ខែវិច្ឆិកា៖ Manchester United 0-0 Villarreal
៣. ឆ្នាំ២០០៨ ថ្ងៃទី១៧ ខែកញ្ញា ៖ Manchester United 0-0 Villarreal
៤. ឆ្នាំ២០០៨ ថ្ងៃទី២៥ ខែវិច្ឆិកា ៖ Villarreal 0-0 Manchester United។

ជំនួបលើកចុងក្រោយ៖
ក្រុម Villarreal បានយកឈ្នះ Manchester United ដោយការទាត់បាល់កាត់សេចក្តី ១១-១០ ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Europa League រដូវកាល ២០២០-២១ ជាលើកដំបូង នឹងជាលើកទី៤ដែលលោក Unai Emery ធ្លាប់ឈ្នះកន្លងមក។

កីឡាករអវត្តមាននៅយប់នេះ៖
-Manchester United មានចំនួន៥រូប៖ Shaw, Rashford, Maguire និង Diallo បញ្ហារបួស ចំណែកម្នាក់ទៀតជាប់កាតក្រហមគឺ Wan Bissaka ពេលលេងប៉ះ Young Boys។
-Villarreal មានចំនួន៣រូប៖ Gerard Moreno, Chukwueze និង Foyth បញ្ហារបួសមិនទាន់អាចចូលហ្វឹកហាត់បាន។

កីឡាករ​​ទំនងជាប់​ជម្រើស១១នាក់នៅយប់នេះរបស់ក្រុមទាំង២៖
Manchester United ទម្រង់លេង ៤-២-៣-១៖
អ្នកចាំទី៖ De Gea
ខ្សែការពារ៖ Dalot, Lindelof, Varane, Telles
ខ្សែបម្រើ៖ McTominay, Fred, Pogba, Fernandes
ខ្សែប្រយុទ្ធ៖ Ronaldo, Greenwood។

Villarreal ទម្រង់លេង ៤-៣-៣៖
អ្នកចាំទី៖ Rulli
ខ្សែការពារ៖ Foyth, Albiol, Torres, Moreno
ខ្សែបម្រើ៖ Parejo, Capoue, Trigueros
ខ្សែប្រយុទ្ធ៖ Danjuma, Alcacer, Pino។

គូ​ប្រកួត​ផ្សេង​ទៀត​តាម​ល្វែង​ម៉ោង 20:00 BST៖

Telegram-Troryorng
Share.