បាត់ដំបង៖ ស្ត្រី ម្នាក់នាក់ទើបសម្រាលកូនបាន ២០ថ្ងៃក៏សម្រេចចិត្តចងកបញ្ចប់ខ្លួនឯងបណ្តាលឲ្យស្លាប់ សង្ស័យតូចចិត្តជីវិតមិនចុះសម្រុងជាមួយគ្រួសារ។

ករណីធ្វើអត្តឃាតចងកយស្លាប់នេះ បានកើតឡើងនៅចំណុចបន្ទប់ជួលស្ថិតនៅក្នុងក្រុមទី ០៤ ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅវេលាម៉ោងជិត ១២:០០នាទី ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២១។

តាមប្រភពពីម្តាយជនរងគ្រោះបានអះអាងថា កូនស្រីរបស់គាត់បានចុះចេញពីផ្ទះយូរមកហើយដើម្បីរួមរស់ជាមួយប្តី សូម្បីតែទៅរស់នៅទីកន្លែង ណាក៏គាត់ និងប្តី មិនបានដឹងដែរ ហើយចៅទើបនឹងកើតក៏គាត់មិនបានដឹងថាប្រុស ឬស្រីដែរ លុះបានដឹងដំណឹងពីកូន វាជាព័ត៌មានអកុសលតែម្តង។

ជនរងគ្រោះមានឈ្មោះ ស៊ុន លីអ៊ាង ភេទស្រី អាយុ ២៥ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង បានចុះចេញពីផ្ទះរយ:ពេល ២ឆ្នាំហើយ មកជួលផ្ទះរស់នៅជាមួយប្តីនៅក្នុងភូមិ ឃុំកើតហេតុខាងលើ ទាំងដែលឳពុកម្តាយ និងក្រុមគ្រួសារមិនពេញចិត្តផង រឺអាចដោយសារភាពមិនចុះសម្រុង និងមិនពេញចិត្តនេះហើយដែលជាហេតុផលបណ្តាលចិត្តឲ្យជនរងគ្រោះ សម្រេចចិត្តគិតខ្លីបញ្ចប់ជីវិតដោយយកខ្សែនីឡុង ចងកសម្លាប់ខ្លួនជាប់ទៅ នឹងចង្រឹងបង្អួចបន្ទប់ជួល ចោលកូនង៉ាទើបមានអាយុ ២០ថ្ងៃ។

ក្រោយនគរបាលជំនាញបានចុះដល់ទីតាំងកើតហេតុ រួចពិនិត្យធ្វើកោសល្យវិច្ច័យបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតចងកស្លាប់ ដោយសារមានវិបត្តិផ្លូវចិត្ត៕

អត្ថបទ៖ ដំបងក្រញូង

Share.