ទីបំផុត​ Ariel Lin មាន​ទម្ងន់​សម​ដូច​បំណងហើយ​ ក្រោយ​រៀបការ​ជាមួយ​នឹង​ស្វាមី​ជា​អ្នក​ធុរកិច្ច​ Charles Lin កាល​ពី​ឆ្នាំ​២០១៥។ មួយ​រយៈ​ចុង​ក្រោយ​មក​នេះ​តារា​សម្ដែង​ស្រី​សញ្ជាតិ​ចិន​តៃវ៉ាន់​រូប​នេះ​បាន​ដក​ឃ្លា​ពី​ការងារ​សម្ដែង​ដើម្បី​ផ្ដោត​លើ​គ្រួសារ​និង​ការ​មាន​ទម្ងន់​ជា​ចំបង​វិញ។

បើមិន​រាប់​បញ្ចូល​ភាពយន្ត​ A Choo ដែល​បញ្ចាំង​កាល​ពី​ឆ្នាំ២០២០ រឿង​ចុង​ក្រោយ​ដែលអ្នក​គាំទ្រ​បាន​ឃើញ​តារា​ស្រី​រូប​នេះ​នៅ​មុខ​​កញ្ចក់​កាំ​មេរ៉ា​គឺ​រឿង​ «I Will Never Let You Go»។

Ariel Lin និង​ស្វាមី Charles

កាល​ពី​ឆ្នាំ​មុន​ Ariel និង​ស្វាមី Charles ដែល​មាន​​គំរោង​យក​ Baby បែរ​ជា​ជាប់​គាំង​នៅ​ពេល​ដែល​មេរោគ​រាត​ត្បាត​ឆ្លង​រាលដាល​ពិភពលោក ដោយ​សារតែ​អ្នក​ទាំងពីរ​ត្រូវ​រស់​នៅបែក​គ្នា​ ខណៈ​ដែល​ Ariel Lin បាន​ហោះ​ពី​ចិន​ទៅ​កាន់​កោះ​តៃវ៉ាន់​មុនពេល​ស្ថានភាព​ Covid-១៩​ វាយប្រហារ​ប្រទេសចិន ប៉ុន្តែ​ស្វាមី​របស់ Ariel បាន​ជាប់​នៅ​សហរដ្ឋអាមេរិករហូតទាល់​តែ​ស្ថានភាព​មាន​ការ​ធូរស្រាល​ទើប​អាច​ត្រលប់​ទៅ​កោះតៃវ៉ាន់​ជួបជុំ​ភរិយា​បាន​។

ថ្វី​ត្បិត​តែ​ច្រើន​ឆ្នាំ​កន្លង​មក​នេះ​គំរោង​របស់​អ្នក​ទាំង​ពីរ​មិន​អាច​សម្រេច​បាន​តាម​ការ​គ្រោង​ទុក​ ប៉ុន្តែ​នៅទីបំផុត​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​ទាំងពីរ​បាន​សម្រេច​ដូច​ចិត្ត​ប៉ង​ប្រាថ្នា​ ព្រោះ​ទី​បំផុត​ Ariel ត្រៀម​សម្រាល​កូន​​ដំបូង​របស់​ខ្លួន​នៅ​ចុង​ខែ​តុលាខាង​​មុខ​នេះ​។

សម្រាប់​ភេទ​របស់​កូន​ដំបូង​របស់​អ្នក​ទាំង​ពីរនៅ​មិន​ទាន់​បាន​ទម្លាយ​ចេញ​មក​ខាង​ក្រៅ​ឱ្យ​អ្នក​គាំទ្រ​និង​សាធារណជន​បាន​ដឹង​នៅ​ឡើយទេ​ ដូច្នេះ​ហ្វេនៗ​កាន់​តែ​អន្ទះសារចង់​ដឹង​ថា​តើ​កូន​ដំបូង​របស់​អ្នក​ទាំងពីរ​ជា​កូន​ប្រុស​ឬ​កូន​ស្រី​ ទន្ទឹម​នឹង​នេះ​ដែរ​ហ្វេន​ៗ​ក៏​ជូន​ពរ​ឱ្យ​អនាគត​អ្នក​ម្ដាយ​សំរាល​កូនប្រកប​ដោយ​សុខ​សុវត្ថិភាព​ផង​ដែរ៕

Telegram-Troryorng
Share.