ភ្នំពេញ៖ ភ្លៀងមួយមេធំលាយឡំជាមួយនិងខ្យល់កន្រ្តាក់បណ្តាលឲ្យដើមច័នគីរីមួយដួលរលំកាត់ទទឹងផ្លូវ តែសំណាងល្អមិនបណ្ដាលឲ្យបងប្អូនប្រជាពលរដ្ឌ ដែលធ្វើដំណើតាមផ្លូវរងរបួសទេ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២ៈ៣០នាទីល្ងាច ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ស្តិតនៅផ្លូវលេខ ២០៥ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេង កង រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុកម្លាំងឯកភាពសាលាខណ្ឌបឹងកេងកង បានចុះមកដល់ទីតាំងកើតហេតុភ្លាមៗ ហើយបានយកម៉ាស៉ីនកាត់ដើមឈើចេញដើម្បីសំរួលការកកស្ទះចរាចរណ៍ដល់ប្រជាពលរដ្ឌដែលធ្វើដំណើតាមផ្លូវនេះផងដែរ៕

Share.