ភ្នំពេញ ៖ រថយន្តប្រភេទអូសសណ្តោងសុីទែនដឹកប្រេងរបស់ក្រុមហ៊ុន PTT មួយគ្រឿង បើកបោះពួយល្បឿនលឿន មិនប្រុងប្រយ័ត្ន ជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រ កំពុងចតឈប់ចិញ្ចើមផ្លូវ រងចាំបើកចូលក្រុមហ៊ុន បណ្តាលឲ្យមនុស្ស២នាក់ ដែលជាភាគីរថយន្តដឹកប្រេង រងរបួសព្រូ ធ្ងន់ ធ្ងរ អ្នកបើកបររងរបួសស្រាល នៅតាមមហាវិថីឈ្នះ ឈ្នះ ទល់មុខក្លោងទ្វារវត្តភ្នៀត ចំណុចភូមិភ្លូផ្អែម សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១។

តាមសម្តីកម្មករ ដែលជាភាគីខាងរថយន្តកុងតឺន័រ បានឲ្យដឹងថា មុនកើតហេតុ រថយន្តកុងតឺន័រ ម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំ ពេញ 3E-0220 អូសសណ្តោងរុឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-5556 បើកពីត្បូងទៅជើង ទៅចតឈប់ចិញ្ចើមផ្លូវ រងចាំចូលក្រុមហ៊ុន សំណង់ចិននៅក្បែរនោះ ស្រាប់តែរថយន្ត ដឹកប្រេងរបស់ក្រុមហ៊ុនPitt ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-4902 អូសសណ្តោងសុីទែនប្រេង ពាក់ស្លាកលេខ ភ្នំពេញ 4A-5244 បើកបរដោយឈ្មោះ ពៅ ភាព រួមដំណើរជាមួយព្រូម្នាក់ទៀត បើកតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ពីត្បូងទៅជើងល្បឿនលឿន ជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រ ខ្ទេចរយះកាប៊ីន ដោយមិនទាន់អស់ល្បឿន រថយន្តដឹកប្រេងបោលទៅមុខបានចម្ងាយជាង១០០ម៉ែត្រ ទើបឈប់ ។

ជនរងគ្រោះទាំង២នាក់ ភ្លាមៗត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ ចំណែករថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យនិងសម្រួលចរាចរ រួចប្រគល់ឲ្យការិយាល័យចរាចរជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ចាត់ចែងវាស់វែង យកទៅរក្សាទុក រងចាំភាគីសង ខាងចូលខ្លួមដោះស្រាយគ្នានៅពេលក្រោយទៀត ៕

Share.