បាត់ដំបង៖ យុវជនម្នាក់ចុះហែលទឹកដើម្បីទៅបាញ់កណ្តុរទាំងខ្លួនមិនសូវចេះហែលទឹក ដល់កណ្តាលប្រឡាយបណ្តាលឲ្យលង់ស្លាប់។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះស្លាប់មានឈ្មោះរ៉េត រស្មី ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរកម្មករ រស់នៅក្នុងភូមិនិគមក្នុង ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ករណីលង់ទឹកនេះបានកើតឡើងនៅអំឡុងវេលាម៉ោង ៤: ០០នាទីរសៀល ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២១ ត្រង់ចំ ណុចប្រឡាយបឹងកន្សែង ។

ប្រភពពីកន្លែងកើតហេតុបញ្ជាក់ថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះប្រដាប់ដោយឧបករណ៍បាញ់កណ្តុរបាន ដើរចុះប្រឡាយដើម្បឆ្លង ទៅត្រើយម្ខាង មួយស្របក់ក្រោយអ្នកស្រុកបានដើរឆ្លងកាត់ទីនោះក៏ប្រទះឃើញជនរងគ្រោះ ស្លាប់បាត់ទៅហើយ ឃើញដូច្នេះគេនាំគ្នាចុះស្រង់បាន ឃើញស្មៅរុំជើងជាច្រើនជាន់ទើបបណ្តាលឲ្យឆ្លក់ទឹកលង់ស្លាប់តែម្តង។

ភ្លាមៗសមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុហើយបានពិនិត្យសាកសពបង្ហាញថាយុវជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន៕

អត្ថបទ៖ដំបងក្រញូង

Share.