បាត់ដំបង÷ សមត្ថកិច្ចចម្រុះការពារព្រំដែនចុះបង្ក្រាបទប់ស្កាត់ពលករខ្មែរចំនួន ១១នាក់ដែលប្រុងនាំគ្នាឆ្លង ដែនចូលក្នុងទឹកដីថៃបំពាន នឹងច្បាប់។

នគរបាលការិយាល័យផ្សព្វផ្សាយអប់រំ របស់ស្នងការនគរបាលខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងនៅថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២១នេះថា ក្រោមការ អនុវត្តវិធានការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញាមេខ្យល់នាំពលករចេញចូល ខុសច្បាប់ឆ្លងដែនចូលទឹកដីថៃ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង នៅថ្ងៃទី ៣០ ខែកញ្ញា ដែលកន្លង មកនេះកងកម្លាំងចម្រុះប្រចាំតំបន់ព្រំដែនបានចុះបង្ក្រាបទប់ស្កាត់ករណីប៉ុនប៉ងលួចឆ្លងដែនមួយករណីនៅក្នុងភូមិសាស្ត្រស្រុកសំពៅលូន។

ប្រតិបត្តិការចុះទប់ស្កាត់នេះធ្វើឡើងនៅត្រង់ចំណុចភូមិសាស្ត្រ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយឃាត់ខ្លួនបានប្រជាពល រដ្ឋជាពលករខ្មែរសរុបចំនួន ១១នាក់ ក្នុងនោះបុរសចំនួន ០៥នាក់ និងស្ត្រីចំនួន ០៦នាក់។

ក្រោយការងារបង្ក្រាប កម្លាំងចម្រុះបានអប់រំណែនាំ និងសាកសួររកមុខសញ្ញាមេខ្យល់ រួចប្រគល់ទៅឲ្យអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បី អនុវត្តនីតិវិធីបន្ត៕

អត្ថបទ៖ ដំបងក្រញូង

Share.