បាត់ដំបង÷ កុមារីម្នាក់បានចងកស្លាប់ដោយសារតែតូចចិត្តនឹងវាសនារបស់ខ្លួនឯងមិនដូចមិត្តភក្តិ ព្រោះឳពុកទើបស្លាប់ចោល ចំណែកម្តាយនៅធ្វើការងារក្នុងប្រទេសថៃទៀត។

ប្រភពពីកន្លែងកើតហេតុប្រាប់ឲ្យដឹងថា កុមារីរងគ្រោះបច្ចុប្បន្នរស់នៅជាមួយម្តាយធំ ជារឿយៗក្មេងខាងលើតែងតែត្អូញត្អែរពីរឿងខ្លួនអភ័ព្វព្រោះ ឳ ពុកទើបស្លាប់ចោលដោយសារចងក រីឯម្តាយទៅធ្វើការនៅឆ្ងាយពីខ្លួនទៀត នៅថ្ងៃកើតហេតុ គេបានប្រទះឃើញកុមារីជនរងគ្រោះបានចងកស្លាប់ ដោយប្រើទុយោចងជាប់ទៅនឹងធ្នឹមសំយាបចំហៀងផ្ទះ។

នគរបាលមូលដ្ឋានបានបញ្ជក់ឲ្យដឹងថា ករណីក្មេងស្រីចងកស្លាប់នេះ បានកើតឡើងនៅត្រង់ចំណុចភូមិសៀម ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។ ក្មេងស្រីរងគ្រោះមានឈ្មោះរាំ វ៉ារីន អាយុ ៩ឆ្នាំ រស់នៅក្នុងភូមិ/ឃុំកើតហេតុខាងលើ។

បន្ទាប់ពីទទួលបានព័ត៍មាន សមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុ ហើយបានពិនិត្យសាកសពបង្ហាញថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ចងកពិតប្រាកដមែន រួចប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ដំបងក្រញូង

Share.